ភ្នំពេញ៖ នៅសល់ជាង ៥ម៉ោងទៀតតែប៉ុណ្ណោះ ប្រវត្តិសាស្រ្តរបស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាចនឹងត្រូវបើកទំព័រថ្មីមួយទៀត ក្នុងជំនួបទល់នឹងក្រុមជម្រើសជាតិថៃ នៃពានរង្វាន់ AFF U-22 Championship 2019 វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នាម៉ោង ៦:៣០នាទីល្ងាចថ្ងៃនេះផ្ទាល់តែម្តង នាពហុកីឡដ្ឋានជាតិអូឡាំពិក។

ក្រុមយុវជនជម្រើសជាតិកម្ពុជា(រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា)
ក្រុមអ្នកគាំទ្រកម្ពុជា Angkor Army (រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា)

មុននឹងជំនួបនេះមកដល់ សមាជិករបស់ក្រុមអ្នកគាំទ្រក្រុមជម្រើសជាតិដែលសកម្មបំផុតនោះគឺក្រុម “Angkor Army” ក៏នឹងមានវត្តមាននៅល្ងាចនេះ​ដែរ។ លើសពីនេះទៀត សមាជិកក្រុមកងទ័ពអង្គរ ឬ (Angkor Army) តាមរយៈក្រុមការងារកីឡាខ្មែរឡូត បានអំពាវនាវឱ្យបងប្អូនចូលរួមទស្សនាផ្ទាល់ឱ្យបានច្រើនកុះករ ដើម្បីជាការលើកទឹកចិត្តដល់យុវជនជម្រើសជាតិកម្ពុជា។ 

ដោយឡែក បើសិនជាប្រិយមិត្តគាំទ្រកីឡាបាល់ទាត់ជាតិ ចង់ចូលរួមស្រែកហ៊ោរផ្តល់កម្លាំងចិត្តទៅកាន់កីឡាករ ប្រិយមិត្តអាចចូលរួមជាមួយក្រុមកងទ័ពអង្គរផ្ទាល់តែម្តង ដែលមានទីតាំងនៅតំបន់ធម្មតា ខាងក្រោយសំណាញ់ទីរបស់ក្រុមជម្រើសជាតិកម្ពុជា។  សូមជម្រាបថា ចំពោះសំបុត្រទស្សនាប្រិយមិត្តអាចស្វែងរកទិញនៅមុខកីឡដ្ឋានជាតិផ្ទាល់ ដោយសំបុត្រប្រភេទ VIP មានតម្លៃត្រឹមតែ ១០,០០០រៀល និងសំបុត្រប្រភេទធម្មតាមានតម្លៃ ៥,០០០រៀល។

ក្រុមអ្នកគាំទ្រកម្ពុជា Angkor Army (រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា)
ក្រុមអ្នកគាំទ្រកម្ពុជា Angkor Army (រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា)

ក្រុមកងទ័ពអង្គរ ឬ Angkor Army ជាក្រុមអ្នកគាំទ្រ ដែលតែងមានសកម្មភាពជាច្រើន ក្នុងការចូលរួមផ្ទាល់នៅកីឡដ្ឋាន ដើម្បីជាកម្លាំងចិត្តដល់កីឡាករកម្ពុជាលើទីលានផ្ទាល់ ដោយមានការលើកព្រះឆាយាល័ក្ខព្រះមហាក្សត្រ ការបង្ហាញទង់ជាតិកម្ពុជាធំៗ ការគោះស្គរ និងការស្រែកហ៊ោអបអរគ្រប់ការប្រកួតជាដើម៕

សូមទស្សនាវីដេអូសកម្មភាពអបអរនៅខាងក្រោម៖

ក្រុមអ្នកគាំទ្រកម្ពុជា Angkor Army (រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា)
ក្រុមអ្នកគាំទ្រកម្ពុជា Angkor Army (រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]