ភ្នំពេញ៖ ប្រិយមិត្តជាច្រើនដែលបានធ្វើការ តាមដានកម្មវិធីដ៏ល្បី «I Can See Your Voice» របស់ប៉ុស្តិ៍ទូរទស្សន៍ហង្សមាស ប្រាកដជាបានដឹង និងស្គាល់នូវបេក្ខភាពលាក់សម្លេង លោកAK ដែលបានបញ្ចេញសម្លេងនៅក្នុងកម្មវិធី បានយ៉ាងពីរោះ ធ្វើឲ្យមហាជន និងតារាចម្រៀងអ្នកនាងពេជ្រ សោភា មានការកោតសរសើរគ្រប់គ្នា។

យ៉ាងណាមិញ កម្មវិធីមិនទាន់បានកន្លងទៅប៉ុន្មានសប្តាហ៍ផង ស្រាប់តែពេលនេះក៏លេចមុខ អ្នកចម្រៀងលាក់សម្លេងរូបស្រស់សង្ហារូបនេះ បានឡើងច្រៀងបកស្រាយចម្រៀងរួមគ្នា ជាមួយនឹងពេជ្រ សោភា នៅក្នុងបទចម្រៀងក្រោមចំណងជើងថា «សង្សារមួយខែពីរខែ»

ដែលក្នុងនោះឃើញថា លោកបានច្រៀងបកស្រាយឡើង យ៉ាងពីរោះ និងស៊ីចង្វាក់គ្នាយ៉ាងខ្លាំង ជាមួយនឹងតារាចម្រៀងដ៏ឆ្នើមរូបនេះជាលើកដំបូង។

ក្រោយពីបានឃើញសមត្ថភាពដ៏ល្អរបស់ តារាលាក់សម្លេងរូបនេះ បានធ្វើឲ្យមហាជនជាច្រើនបានសរសើរដល់លោកគ្រប់គ្នា ដែលមានសម្លេងល្អ មិនចាញ់តារាចម្រៀងអាជីពប៉ុន្មានទេ៕

សូមទស្សនាវីដេអូខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖

តារាលាក់សម្លេងលោកAK
តារាលាក់សម្លេងលោកAK
ពេជ្រ សោភា ឡើងច្រៀងជាមួយAK លើកដំបូង
ពេជ្រ សោភា ឡើងច្រៀងជាមួយAK លើកដំបូង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា