ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា កាលពីថ្មីៗកន្លងទៅនេះ តារាចម្រៀងអ្នកនាង សុខ ស្រីលក្ខ័ណ៍ ដែលត្រូវជាប្អូនបង្កើតតារាចម្រៀងកញ្ញា សុខ សីឡាលីន បានចូលរោងការជាមួយតន្ត្រីករម្នាក់ ដែលត្រូវបានគេស្គាល់ថាជាប្អូនប្រុសរបស់មេក្រុម ចចកសមុទ្រ។

យ៉ាងណាមិញ ក្រោយពីរៀបការបានប៉ុន្មានថ្ងៃ ស្រាប់តែអ្នកនាង សុខ ស្រីលក្ខ័ណ៍ បានបង្កការភ្ញាក់ផ្អើលដល់អ្នកគាំទ្រខ្លាំងមែនទែន នៅពេលដែលឃើញនាងដឹងដៃស្វាមីថ្មីថ្មោងរបស់ខ្លួន ឡើងប៉ុស្តិ៍ទូរទស្សន៍ច្រៀងចម្រៀងរួមគ្នាយ៉ាងផ្អែមល្ហែម មានចំណងជើងថា “ស្នេហ៍ឆ្លងវេហាស៍”។

ទោះជាយ៉ាងណាក្តី នេះគឺជាលើកទីមួយហើយ ដែលមហាជនក៏ដូចជាអ្នកគាំទ្រឃើញ អ្នកទាំងពីរដឹកដៃគ្នាឡើងប៉ុស្តិ៍ទូរទស្សន៍បែបនេះ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកទាំងពីរ បានធ្វើឲ្យអ្នកគាំទ្រលាន់ពាក្យសរសើរមិនដាច់ពីមាត់នោះទេ ក្រោយឃើញភាពផ្អែមល្ហែមរវាងអ្នកទាំងពីរ នៅលើឆាកបែបនេះ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖ 

សុខ ស្រីលក្ខ័ណ៍
សុខ ស្រីលក្ខ័ណ៍ និងស្វាមី
សុខ ស្រីលក្ខ័ណ៍ និងស្វាមី
សុខ ស្រីលក្ខ័ណ៍ និងស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ ស្រីលក័្ខណ៏