ភ្នំពេញ៖ ជារឿងដ៏គួរឲ្យរំភើបមែនទែន សម្រាប់អ្នកគាំទ្ររបស់ អតីតបេក្ខភាព Cambodian Idol រដូវកាលទី១ ក៏ដូចជាតារាចម្រៀង Original Song លោក សៅ ឧត្តម ព្រោះថានាព្រឹកនេះ លោកបានចូលរោងការហើយ ជាមួយភរិយាដ៏ស្រស់ស្អាត។

យ៉ាងណាមិញ ទាំងនេះផ្អែកលើវីដេអូ ក៏ដូចជាការបង្ហោះរូបភាពជាច្រើនសន្លឹក ពីគណនីហ្វេសប៊ុក ដែលជាអ្នកចូលរួមក្នុងថ្ងៃដ៏ពិសេសរបស់ តារាចម្រៀងសម្បុរស្រអែមរូបសង្ហា ម្នាក់នេះផងដែរ។

ទោះយ៉ាងណាក្តី ក្រោយពីឃើញបែបនេះ មហាជនក៏ដូចជាអ្នកគាំទ្ររបស់លោក សៅ ឧត្តម បានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើល និងរំភើបជាខ្លាំង នៅពេលដែលឃើញលោកមានថ្ងៃពិសេសបែបនេះ។ ម៉្យាងវិញទៀត អ្នកគាំទ្រក៏បានអបអរ និងជូនពរឲ្យរូបលោក ស្រលាញ់គ្នានិងមានសុភមង្គលជារៀងរហូតផងដែរ៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

សៅ ឧត្តម
ភរិយារបស់ សៅ ឧត្តម
សៅ ឧត្តម និងភរិយា
សៅ ឧត្តម និងភរិយា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សៅ ឧត្តម