ភ្នំពេញ៖ ថ្មីៗនេះមានព័ត៌មានបរទេសជាច្រើនបានបញ្ជេញនូវរូបភាព Poster និងរូបភាពវីដេអូជាច្រើន ដែលហាក់ដូចជាចង់បង្ហាញថាក្រុមហ៊ុន OPPO នឹងមានចេញផលិតផលថ្មីរបស់ខ្លួនជាម៉ូឌែល F11 Pro ដែលបណ្តាលឲ្យមានការងឿងឆ្ងល់ និងចង់ដឹងពីព័ត៌មានបែកធ្លាយទាំងនោះថា ជាការពិត ឬយ៉ាងណា។ 

តាមរយៈរូបភាពនោះបានបង្ហាញថា នឹងមានទូរស័ព្ទ F11 Pro ដ៏ទាក់ទាញមកជាមួយនឹងអេក្រង់លាតសន្ធឹង គ្មានចន្លោះឆក ហើយមានភាពស្រដៀងគ្នាបន្តិចទៅនឹងម៉ូឌែល OPPO Find X បន្តិច។ ចំណែកការរចនាកាមេរ៉ានៅខ្នងខាងក្រោយវិញ គឺស្ថិតនៅចំជួរកណ្តាលតែម្តង វាស្ថិតក្នុងរាងបញ្ឈរចុះក្រោម ជាមួយនឹងកាណុងកាមេរ៉ាភ្លោះ អមដោយ Flash LED នៅផ្នែកខាងលើថែមទៀតផង វាមើលទៅហាក់មានទ្រនាប់សេនស័រ ស្កេនម្រាមដៃដ៏គួរឲ្យទាក់ទាញ នៅខាងក្រោមកាមេរ៉ាដូច្នោះដែរ។

Oppo F11 Pro

ជាពិសេស គឺថានៅក្នុងរូបភាព Poster នោះ បានសរសេរបញ្ជាក់បន្ថែមទៀតថាទំហំកាមេរ៉ាខាងក្រោយខ្នងវាមានទំហំ 48 MP និងមានពាក្យស្លោកជាភាសាអង់គ្លេសថា Brilliant portrait in low light ដែលមានន័យថា កាមេរ៉ាខាងក្រោយនៃស្មាតហ្វូននេះ ជាម៉ូឌែលស្មាតហ្វូនដែលមានសមត្ថភាពថតច្បាស់នៅកន្លែងដែលមានពន្លឺតិច ល្អឥតខ្ចោះតែម្តង និងមានពណ៌ខៀវបែកស្វាយដូចគ្នាទៀតជាដើម ។ 

តាមប្រភពព័ត៌មានបែកធ្លាយនោះ ម៉ូឌែលថ្មីរបស់ OPPO នេះអាចនឹងបំពាក់បច្ចេកវិទ្យាសាកថ្មលឿន VOOC ដូចនឹងម៉ូឌែលមុនដែរ ប៉ុន្តែយើងមិនទាន់ដឹងថាវាស្ថិតក្នុងទំហំប៉ុន្មាននៅឡើយទេ។ យ៉ាងណាមិញយើងក៏នៅមិនទាន់ដឹងថា តើ F11 Pro ដែលគ្រប់គ្នានាំផ្អើលចង់ដឹងនោះនឹងមកដល់កម្ពុជា ឬទេ? តើជា F11 ឬ F11 Proដែលនឹងមកដល់កម្ពុជា? ទាំងនេះវាគ្រាន់តែជាសំណួរចេញពីចម្ងល់តែប៉ុណ្ណោះ។

មិនយូរប៉ុន្មានស្រាប់តែព្រឹកមិញនេះ Page ផ្លូវការរបស់ក្រុមហ៊ុន OPPO ប្រចាំនៅកម្ពុជាបានបញ្ចេញរូបភាពវីដេអូមួយ ដែលបានសម្ភាសក្រុមអ្នកគាំទ្រផលិតផលរបស់ពួកគេដែលមានរយៈពេល ៤៦ វិនាទី។ តាមរយៈវីដេអូខ្លីនេះ គឺមានក្រុមគាំទ្រខ្លះបានបង្ហាញចំណាប់អារម្មណ៍ខុសៗគ្នារបស់ពួកគេស្តីអំពីបទពិសោធន៍នៃការប្រើប្រាស់ស្មាតហ្វូន និងភាពពេញចិត្តចំពោះផលិតផលនានារបស់ OPPO នាពេលកន្លងមក។ 

ប៉ុន្តែអ្វីដែលជាចម្ងល់ក្នុងវីដេអូរយៈពេល ៤៦ វីនាទីនេះ យើងឃើញថាមានការតភ្ជាប់វីដេអូខ្លីមួយទៀតនៅនាទីចុងក្រោយ គឺមានរូបភាពទូរស័ព្ទរាងផ្តេកមួយម៉ូឌែល ដែលយើងមិនដឹងថាវាជាស្មាតហ្វូន F11 ឬ F11 Pro នៅឡើយទេ ប៉ុន្តែក្រុមហ៊ុនបានសរសេរថា (នឹងមានអ្វីកើតឡើងនាពេលឆាប់ៗនេះ…) ជាភាសាខ្មែរទៀត។ 

បើចង់ដឹងច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៖

អ្វីដែលលោកអ្នកបានឃើញនៅពេលនេះ វាគ្រាន់តែជាវីដេអូដែលយើងខ្ញុំបានដកស្រង់ពី page ផ្លូវការរបស់ OPPO បង្ហោះ និងបានតភ្ជាប់គ្នាជាមួយនឹងព័ត៌មានបែកធ្លាយពីព័ត៌មានបរទេសតែប៉ុណ្ណោះ តើវាអាចជាយុទ្ធសាស្រ្តរបស់ OPPO ឬយ៉ាងណា? យើងទាំងអស់គ្នានៅតែមិនទាន់ដឹងច្បាស់ និងមិនអាចសន្និដ្ឋានបានថាក្រុមហ៊ុន OPPO នឹងមានផលិតផលថ្មី ជាF11 ឬ F11 Pro មកកម្ពុជានៅឡើយទេ ព្រោះវាគ្រាន់តែជាព័ត៌មានបែកធ្លាយងនៅក្នុងស្រុក និងពីសារព័ត៌មានបរទស។ 

ប៉ុន្តែជាទូទៅយើងតែងសង្កេតឃើញថា ក្រោយពេលមានព័ត៌មានបែកធ្លាយម៉ូឌែលស្មាតហ្វូនតាមប្រព័ន្ធអ៊ីនធើណែតក្នុងស្រុកម្តងៗ យ៉ាងយូររយៈពេលប្រហាក់ប្រហែលមួយខែនឹងមានវត្តមានម៉ូឌែលទូរស័ព្ទថ្មីនោះមកដល់។ ម្យ៉ាងវិញទៀតប្រសិនបើយើងតាមដាន Page ផ្លូវការរបស់ដៃគូ OPPO នានា ដូចជានៅប្រទេសឥណ្ឌា ថៃ ឥណ្ឌូនេស៊ី ហ្វីលីពីន វៀតណាមជាដើម យើងឃើញថាពួកគេក៏កំពុងតែកំដៅសាច់ដុំបញ្ចេញ Poster ផលិតផលថ្មីជា F11Pro ហើយ ដូច្នេះតើ OPPO កម្ពុជានឹងមានការមកដល់របស់ F11 ឬ F11 Pro ឬទេ? អ៊ីចឹងមានតែចាំមើលទាំងអស់គ្នាបន្តិចទៀត។ 

ដូចយើងបានដឹងស្រាប់ហើយថា OPPO ជាក្រុមហ៊ុនទូរស័ព្ទស្មាតហ្វូនមួយដែលទទួលបានការគាំទ្រច្រើនពីអតិថិជននៅក្នុងស្រុក និងតាមបណ្តាប្រទេសនានានៅលើសកលលោក ហើយចាប់តាំងពីឆ្នាំ ២០១៦ ដែលក្រុមហ៊ុននេះមានវត្តមានក្នុងប្រទេសកម្ពុជាមកបានធ្វើឲ្យការលក់ចេញរបស់ក្រុមហ៊ុននេះ មានភាពលេចធ្លោខ្លាំងស្ទើរតែស្មើនឹងម៉ូឌែលស្មាតហ្វូនជំនាន់ចាស់ទុំមួយចំនួនផងដែរ។ 

ព័ត៌មានបន្ថែមសូមចូលទៅកាន់ Page របស់ OPPO តាមរយៈ https://www.facebook.com/OPPOCAMBODIA/ ៕

Page ផ្លូវការ Oppo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]