ភ្នំពេញ៖ ប្រាកដជាមានប្រិយមិត្តជាច្រើន បានស្គាល់ពីតារាសម្តែង និងជាតារាចម្រៀងប្រុសរូបសង្ហា សាច់ដុំធំៗ លោក រតនៈ ពិសិដ្ឋ ជាក់ជាមិនខាន ដែលនាពេលបច្ចុប្បន្ននេះ លោកក៏ជាតារាប្រុសមួយដួង ដែលទទួលបានប្រជាប្រិយភាព និងការគាំទ្រខ្លាំង ពីសំណាក់ទស្សនិកជន និងអ្នកគាំទ្រ។

ជាក់ស្តែង លោក រតនៈ ពិសិដ្ឋ ក៏តែងតែត្រូវបានគេអញ្ជើញឲ្យមានវត្តមាន នៅក្នុងកម្មវិធីប្រគំតន្រ្តីតូចធំនានា តាមរយៈការបកស្រាយចម្រៀង និងធ្វើជាពិធីករប្រុសជាញឹកញាប់ផងដែរ។ 

យ៉ាងណាមិញ កាលពីម្សិលមិញនេះ គេសង្គេតឃើញមានការភ្ញាក់ផ្អើលមួយ ពីសកម្មភាពតារាប្រុសស្រី ក្នុងសង្គមសិល្បៈជាច្រើនដួង បាននាំគ្នាចូលរួមក្នុងកម្មវិធីខួបកំណើតរបស់តារាប្រុស លោក រតនៈ ពិសិដ្ឋ ដោយមានការបង្ហោះរូបភាពជាហូរហែ នៅលើបណ្ដាញសង្គមហ្វេសប៊ុក។

ក្នុងរាត្រីនោះដែរ មិនត្រឹមតែមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសជាច្រើននោះទេ ថែមទាំងមានការ Surprise នំខួបកំណើតទៅកាន់លោក រតនៈ ពិសិដ្ឋ យ៉ាងរីករាយផងដែរ ៕

ទស្សនារូបភាពខាងក្រោម៖ 

ខួបកំណើត រតនៈ ពិសិដ្ឋ
ខួបកំណើត រតនៈ ពិសិដ្ឋ
ខួបកំណើត រតនៈ ពិសិដ្ឋ
ខួបកំណើត រតនៈ ពិសិដ្ឋ
ខួបកំណើត រតនៈ ពិសិដ្ឋ
ខួបកំណើត រតនៈ ពិសិដ្ឋ
ខួបកំណើត រតនៈ ពិសិដ្ឋ
ខួបកំណើត រតនៈ ពិសិដ្ឋ
ខួបកំណើត រតនៈ ពិសិដ្ឋ
ខួបកំណើត រតនៈ ពិសិដ្ឋ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រតនៈ​ ពិសិដ្ឋ