ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់ហើយថា តារាចម្រៀងវ័យក្មេង និងជាអតីតបេក្ខភាពThe Voice Kids រដូវកាលទី២ ប្អូនប្រុសឆេង ប្រសិទ្ធ ត្រូវបានមហាជនជាច្រើនសរសើរ ពីសមត្ថភាពក៏ដូចជាសម្រស់ដ៏ស្រស់សង្ហា គួរឲ្យស្រលាញ។

តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ មុខមាត់របស់ប្អូនពិតជាស្អាតសង្ហា មិនចាញ់តារាកូរ៉េប៉ុន្មានទេ ទាំងស្ទាយ៍តែងខ្លួនផងដែរ មិនត្រឹមតែប៉ុណ្ណោះតារាវ័យក្មេងរូបនេះ ក៏ត្រូវបានមហាជនជាច្រើន បាននាំគ្នាប្រៀបមុខមាត់របស់ប្អូនទៅនឹង តារាចម្រៀងប្រចាំផលិតកម្មហង្សមាស លោក STEP ថាមុខមាត់ដូចគ្នាតែម្តង។

តែពេលនេះតារាប្រុសវ័យក្មេងទាំង២នេះ ក៏បានថតជិតគ្នា ក៏ដូចជាត្រៀមសម្តែងរួមគ្នានៅក្នុងបទចម្រៀង ដែលនៅក្នុងនោះឃើញថាអ្នកទាំងពីរ ពិតជាមានមុខមាត់ស្រដៀងគ្នាកាន់តែខ្លាំង ដូចដែលមហាជនជាច្រើន តែងតែនិយាយយ៉ាងដូច្នោះដែរ។

តាមរយៈរូបភាព និងសកម្មភាពមុខមាត់ ស្ទាយ៍តែងខ្លួនរបស់អ្នកទាំងពីរ មើលទៅពិតជាស្រស់សង្ហា និងស្រដៀងគ្នា រហូតធ្វើឲ្យមហាជនអាចនិយាយបានថា ប្រៀបដូចជាបងប្អូនយ៉ាងដូច្នោះ៕

សូមទស្សនារូបភាពខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖ 

STEP
STEP
STEP
ប្អូនប្រុសឆេង ប្រសិទ្ធ
ប្អូនប្រុសឆេង ប្រសិទ្ធ
ប្អូនប្រុសឆេង ប្រសិទ្ធ
ឆេង ប្រសិទ្ធ និងSTEP ពេលថតជិតគ្នា
ឆេង ប្រសិទ្ធ និងSTEP ពេលថតជិតគ្នា
ឆេង ប្រសិទ្ធ និងSTEP ពេលថតជិតគ្នា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

STEP