ភ្នំពេញ៖ គ្រាន់តែមហាព្រឹត្តិការណ៍ដ៏មហិមាត្រឡប់មកវិញភ្លាមលោក ព្រាប សុវត្ថិ នឹងទៅបង្កភាពសប្បាយរីករាយជូនបងប្អូនយើងនៅត្បូងឃ្មុំឲ្យផ្អើលគ្រប់ៗគ្នា ក្នុងមហាព្រឹត្តការណ៍ដ៏មហិមា BOOSTRONG ROCK ON FIRE នេះភ្លាម ដែលកម្មវិធីដ៏មហិមានេះនឹងចាប់ផ្តើមនៅថ្ងៃទី១ ទី២ ខែមីនា ២០១៩ នៅក្រុងសួង ខេត្តត្បូងឃ្មុំ (ជាប់រោងចក្រទឹកកក) នេះមុនគេ។

មហាព្រឹត្តិការណ៍បែប រ៉ក រ៉ក ដ៏ធំមហិមាបានត្រឡប់មកវិញហើយ ជាមួយកម្មវិធីធំជាងមុន ខ្លាំងជាងមុន កក្រើកជាងមុន កាន់តែប្លែកជាងមុន កាន់តែសប្បាយជាងមុន កាន់តែអស្ចារ្យជាងមុន ឈ្នះរង្វាន់ច្រើនជាងមុន ជាមួយ BOOSTRONG ROCK ON FIRE 2019។ នេះជាលើកទី២ហើយ ដែលក្រុមហ៊ុនភេសជ្ជៈប៉ូវកំលាំងប៊ូសស្ត្រងបានរៀបចំមហាព្រឹត្តិការណ៍បែប រ៉ក រ៉ក ដ៏ធំមហិមាមុនគេ និងធំជាងគេនៅកម្ពុជាយើងបន្ទាប់ពីទទួលបានជោគជ័យ និងមានការគាំទ្រយ៉ាងច្រើនពីសំណាក់បងប្អូនយើងទូទាំងប្រទេសនៅឆ្នាំមុន។

ជាមួយនឹងការវិលត្រឡប់មកសាជាថ្មី នូវមហាព្រឹត្តិការណ៍ប្រគំតន្ត្រីបែប រ៉ក រ៉ក នេះកំពូលតារាចម្រៀងរ៉កលោក ព្រាប សុវត្ថិ នឹងអញ្ជើញទៅជួបជាមួយបងប្អូនយើងមុនគេតែម្ដង ដែលនឹងមានវត្តមានសុទ្ធតែកំពូលតារាចម្រៀង រ៉ក រ៉ក ជាច្រើនទៀតដូចជាកញ្ញា ឱក សុគន្ធកញ្ញា ឆន សុវណ្ណរាជ ពេជ្រ សោភា សុខ ស្រីនាង វង្ស ដារ៉ារតនា ទេព បូព្រឹក្ស រ៉េត ស៊ូហ្សាណា ហ្សូណូ និង នី រតនា នឹងនាំយកភាពសប្បាយរីករាយពេញមហាព្រឹត្តិការណ៍ដ៏មហិមាប្រចាំឆ្នាំ ២០១៩ នេះតែម្ដង។ ក្រៅពីភាពសប្បាយៗបែប ROCK ជាច្រើនហើយលោកអ្នកក៏អាចចូលរួមឈ្នះរង្វាន់ដោយសេរី ជាច្រើនដូចជារង្វាន់ម៉ូតូកាលីបយុវវ័យ Kawasaki ទូរទស្សន៍ Smart TV ជាច្រើនគ្រឿង និងឈ្នះទឹកប្រាក់ជាច្រើនទៀតផង ។

កុំភ្លេចចូលរួម! មកជួបកំពូលតារាល្បីៗ និងរាំលេងកម្សាន្ត ស្រែកច្រៀងជាមួយតារាចម្រៀងទាំងអស់គ្នា។ អ្វីដែលពិសេសបំផុតនោះគឺ លោកអ្នកនឹងបានទទួលទាន រសជាតិដ៏វិសេសវិសាល ថែមទាំងមានសារធាតុប៉ូវកម្លាំងជាច្រើនផ្នែកដែលធ្វើឲ្យលោកអ្នកខ្លាំងគ្រប់ពេល៕

លោក ព្រាប សុវត្ថិ
លោក ព្រាប សុវត្ថិ
លោក ព្រាប សុវត្ថិ
លោក ព្រាប សុវត្ថិ
មហាព្រឹត្តការណ៍ BOOSTRONG ROCK ON FIRE
មហាព្រឹត្តការណ៍ BOOSTRONG ROCK ON FIRE
មហាព្រឹត្តការណ៍ BOOSTRONG ROCK ON FIRE
មហាព្រឹត្តការណ៍ BOOSTRONG ROCK ON FIRE
មហាព្រឹត្តការណ៍ BOOSTRONG ROCK ON FIRE
មហាព្រឹត្តការណ៍ BOOSTRONG ROCK ON FIRE

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រាប សុវត្ថិ