ក្នុងពេលថ្មីៗនេះ មានការប៉ះទង្គិតគ្នានៅតាមដងផ្លូវ មួយនៅទីក្រុង Zhengzhou គឺឡានក្រុងប្រភេទតូចបានបុកគ្នាជាមួយនឹង រថយន្ដដែលមានដំបូលមួយនៅ ម៉ោង១៤និង៣៥ល្ងាច ថៃ្ងទី១៥។ គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងដោយសារឡានក្រុងប្រភេទតូច បានបើកបរចូលទៅផ្លូវម្ខាងទៀត របស់រថយន្ដពណ៌៌ខ្មៅ ដែលមានដំបូលនោះ ហើយថែមទាំងបង្កឲ្យមានភើ្លងឆាបឆេះឡើងយ៉ាងខ្លាំង។ អ្នកដំណើរដែលមានចិត្ដសប្បុរសធម៌៌ ដែលបានបើកបរលើផ្លូវនោះដែរ បានយកប្រដាប់ពន្លត់អគ្គិភ័យនៅក្នុង ឡានមកជួយពន្លត់ភើ្លងនោះ។ ក្នុងពេលនោះដែរ ពួកគេក៏បានជួយបំបែកកញ្ជក់រថយន្ដក្រុង តូចនោះដើម្បីជួយអ្នកបើកបររថយន្ដ ដែលរងរបួសក្នុងនោះ៕  

រៀបចំដោយ Ma

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]