ភ្នំពេញ៖ បច្ចុប្បន្ននេះឃើញថា តារាសម្តែងស្រីវ័យក្មេងដ៏ពោរពេញដោយសមត្ថភាព ប្អូនស្រីជី ឈិងលីន បានសាងប្រជាប្រិយភាពមានអ្នកគាំទ្រច្រើនគួរឲ្យកត់សម្គាល់ ក្រោយសមត្ថភាពដ៏ល្អរបស់នាង ត្រូវផលិតករហៅថតជាច្រើនបន្តបន្ទាប់។

តែជាក់ស្តែងនាពេលនេះដែរ ជាថ្ងៃកំណើតរបស់តារាស្រីវ័យក្មេង តែនៅក្នុងនោះស្រាប់តែឃើញនាងបង្ហោះសារ នូវរឿងកម្សត់នៅក្នុងចិត្ត ថាឲ្យតែដល់ថ្ងៃកំណើតនាងតែងតែនឹកឃើញចង់យំ នូវជីវិតស៊ូទ្រាំតាំងពីមិនទាន់ល្បីរហូតមកទល់នឹងពេលនេះ ធ្វើឲ្យមហាជនជាច្រើនក្តុកក្តួលយ៉ាងខ្លាំង។

មិនត្រឹមតែប៉ុណ្ណោះបំណងប្រាថ្នារបស់ក្មេងស្រីរូបនេះ នាងចង់បានត្រឹមតែ « សូមឲ្យម៉ាក់និងប្អូនៗមានតែស្នាមញញឹម មានសុខភាពល្អ និងខ្លួនឯងរៀនពូកែ មានការងារធ្វើច្រើនៗដើម្បីចឹញ្ចឹមប្អូននិងម៉ាក់ ខ្ញុំជឿថាខ្ញុំអាចធ្វើបាន ព្រោះខ្ញុំតែងតែទទួលបានកម្លាំងចិត្តពីមនុស្សជាច្រើនដែលស្រលាញ់អាណិតខ្ញុំ»។

ក្រោយពីបានអានសារដ៏មានអត្ថន័យមួយនេះ ទើបដឹងថាក្មេងស្រីរូបនេះបានស៊ូទ្រាំប៉ុណ្ណា ដែលនៅក្មេងប៉ុណ្ណឹងសោះ ត្រូវរកប្រាក់ចិញ្ចឹមគ្រួសារប្អូនៗ និងម្តាយយ៉ាងដូច្នោះសោះ៕

សូមទស្សនារូបភាពខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖ 

ប្អូនស្រីជី ឈិងលីន
ប្អូនស្រីជី ឈិងលីន
ប្អូនស្រីជី ឈិងលីន
ប្អូនស្រីជី ឈិងលីន
ប្អូនស្រីជី ឈិងលីន
ប្អូនស្រីជី ឈិងលីន
ប្អូនស្រីជី ឈិងលីន
សាររបស់តារាវ័យក្មេង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ជី ឈិងលីន