កូរ៉េ៖ នៅពេលនេះច្រមុះរបស់អតីតតារាសម្តែង និងជាអ្នកជំនួញវ័យក្មេងដ៏ពូកែ កញ្ញា​បេនីយុំាង ជិតបានវិញត្រលប់មកភាពដើមហើយ ដែលនាងកំពុងតែធ្វើការសម្រាកព្យាបាលនៅក្នុងប្រទេសកូរ៉េ ក្រោមការមើលថែយ៉ាងដិតដល់ពីមន្ទីរពេទ្យ។

ខណៈពេលដែលកំពុងសម្រាកព្យាបាល តារាស្រីរូបនេះបានបង្ហាញរូបភាពជាច្រើនសន្លឹកនៅក្នុងនោះ ដែលមើលទៅមុខមាត់របស់នាងប្រែជាប្លែកខ្លាំង ស្រស់ស្អាតជាងមុន ទោះបីជាការព្យាបាលមួយនេះ នៅមិនទាន់បានជា ១០០ភាគរយ យ៉ាងណាក្តី។

ក្រោយពីបានឃើញមុខមាត់ ប្រែជាស្រស់ថ្លា និងធូរស្បើយជាងមុន មហាជន ជាពិសេសអ្នកដែលស្រលាញ់និងជូនពរនាង បាននាំគ្នាបង្ហាញក្តីរំភើប ក៏ដូចជាសរសើរនាងនៅលើបណ្តាញសង្គម ជាច្រើននាក់ ក្រោយបានឃើញរូបរាងមុខមាត់នាង បន្ទាប់ពីពាក់ម៉ាស់អស់ពេលជាច្រើនឆ្នាំមកនេះ។

គួរបញ្ជាក់ផងដែរថា តារាស្រីរូបនេះបានសម្រាកព្យាបាលជាច្រើនកន្លែង ដើម្បីធ្វើឲ្យច្រមុះស្អាត តែពេលនេះនាងក៏សម្រេចចិត្តមកប្រទេសកូរ៉េ ដើម្បីធ្វើការកែកុន នៅចំនុចខ្វះខាតបន្ថែម ដែលអាចធ្វើឲ្យនាងជាដូចដើមវិញ ប្រហែលជាអំឡុង៨ខែទៀតនេះ៕

សូមទស្សនារូបភាពខាងក្រោមនេះ 

កញ្ញាបេនី យុំាង
កញ្ញាបេនី យុំាង
មុខមាត់ បេនីយុំាង ពេលព្យាបាលនៅកូរ៉េ
មុខមាត់បេនីយុំាង ពេលព្យាបាលនៅកូរ៉េ
មុខមាត់បេនីយុំាង ពេលព្យាបាលនៅកូរ៉េ
មុខមាត់ បេនីយុំាង ពេលព្យាបាលនៅកូរ៉េ
មុខមាត់បេនីយុំាង ពេលព្យាបាលនៅកូរ៉េ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

បេនី យ៉ាំង