ភ្នំពេញ៖ កាលពីប៉ុន្មានថ្ងៃមុន មានរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយនៅលើបណ្តាញសង្គម នៅពេលដែលឃើញតារាកំប្លែងដ៏ល្បីអ្នកនាង ខ្ញុង បានប្រកាសក្តែងៗនៅគណនីរបស់ខ្លួន ស្វែងរកប្តីជាបន្ទាន់ ក្រោយពីលោកបានបាត់ខ្លួនជាច្រើនថ្ងៃ បន្ទាប់ពីមានការស្តីបន្ទោសអំពី វីដេអូអ្នកនាង ខ្ញុង និយាយរៀបរាប់អំពីបញ្ហាគ្រួសារ ក្នុងវីដេអូមួយ។

យ៉ាងណាមិញ កាលម្សិលមិញនេះ ក្រោយដឹងដំណឹងប្តីរបស់ខ្លួន នៅខេត្តកំពត និងលោកបានត្រលប់មកផ្ទះវិញ ដោយសុវត្ថិភាពហើយនោះ ស្រាប់តែអ្នកនាង ខ្ញុង បានបង្ហោះសាររំភើបចិត្តមួយ ដោយបង្ហាញរូបចិញ្ចៀនពេជ្រគូស្នេហ៍យ៉ាងធំ ដោយសរសេររៀបរាប់ថា៖ “ទៅចោលអូនចំថ្ងៃបុណ្យនៃក្តីស្រលាញ់ដឹងអីមកវិញបានកាដូធំសោះ។ អរគុណប្តី! ស្រលាញ់បងណាស់។ បងប្អូនខ្លះដែលមិនចូលចិត្តយើងគេអាចជេដៀល។ តែចង់ប្រាប់ថាអត់ខ្វល់ទេ។ ព្រោះយើងមិនអាចតម្រូវ ចិត្តគេគ្រប់គ្នាបានឡើយ។ (ចង្កៀងផ្ទះណា ភ្លឺផ្ទះហ្នឹង) អគុណបងប្អូនដែលស្រលាញ់គ្រួសារខ្ញុំ”

ទោះជាយ៉ាងណាក្តី មូលហេតុដែល បាត់ប្តីរបស់នាង ខ្ញុង អស់រយៈពេលប៉ុន្មានថ្ងៃ ការពិតរូបលោកទៅបំពេញការងារនៅឯខេត្តកំពត។ ហើយអ្វីដែលពិសេសនោះ គឺប្តីរបស់នាង ចង់ធ្វើឲ្យរូបនាងភ្ញាក់ផ្អើល ដោយទិញចិញ្ចៀនពេជ្រយ៉ាងធំ ជាកាដូ សម្រាប់ Surprise នាងផងដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

សាររបស់នាង ខ្ញុង
ខ្ញុង និងស្វាមី
ខ្ញុង និងស្វាមី
ខ្ញុង និងស្វាមី
ចិញ្ចៀនពេជ្រ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយ កៃដ