ភ្នំពេញ៖ មួយរយៈពេលនេះឃើញថា តារាល្បីៗជាច្រើនដួងបាននាំគ្នា បង្ហាញនូវបទចម្រៀងសម្រាប់បម្រើអារម្មណ៍ អ្នកគាំទ្រស្តាប់លេង ក៏ដូចជារាំលេងកម្សាន្តនៅក្នុងឱកាស ពិធីបុណ្យចូលឆ្នាំខ្មែរដែលធ្វើឡើងប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ បទចម្រៀងថ្មីរបស់តារាចម្រៀងស្រីដ៏មានប្រជាប្រិយភាព កញ្ញាប៉ាច គីមមួយ ដែលបានធ្វើឲ្យមហាជនជាច្រើនពេញចិត្ត និងសរសើរយ៉ាងខ្លាំង នូវបទចម្រៀងដ៏មានអត្ថន័យ ថែមទាំងប្លែកៗខុសពីមុនផងនោះ។

ដោយក្នុងបទនេះមានចំណងជើងថា«រាំយឺតៗ» ដែលនាងបានតុបតែងខ្លួនយ៉ាងស្រស់ស្អាតខ្លាំង តែអ្វីដែលគួរធ្វើឲ្យមហាជនសរសើរនោះគឺ បទចម្រៀងមួយនេះរបស់នាងគឺប្លែក ដែលក្បាច់រាំមិនសាហាវពេក មើលទៅយឺតៗ តាមបទអត្ថន័យចម្រៀង ដែលនាងបានរៀបរាប់យ៉ាងដូច្នោះ។

តាមរយៈMV វីដេអូដ៏ល្អនៃបទចម្រៀងមួយនេះ ក៏បានធ្វើឲ្យមហាជនពេញចិត្ត ហើយក៏សង្ឃឹមថាបទមួយនេះ នឹងមានអ្នកគាំទ្រចាក់ស្តាប់រាំលេងកម្សាន្តពេលចូលឆ្នាំខ្មែរ ព្រោះថាវីដេអូចម្រៀងមួយនេះ មិនទាន់ចេញបាន១ថ្ងៃផង តែមានអ្នកចូលទស្សនាយ៉ាងច្រើនផងដែរ៕

សូមទស្សនាវីដេអូខាងក្រោមនេះ ដើម្បីជ្រាបកាន់តែច្បាស់៖ 

បទថ្មីរបស់ប៉ាច គីមមួយ
បទថ្មីរបស់ប៉ាច គីមមួយ
បទថ្មីរបស់ប៉ាច គីមមួយ
បទថ្មីរបស់ប៉ាច គីមមួយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៉ាច គីមមួយ