ភ្នំពេញ៖ លោក David Robert Joseph Beckham ដែលគេស្គាល់ថា David Beckham គឺជាអតីតកីឡាករបាល់ទាត់អាជីពដ៏ល្បីល្បាញរបស់ក្រុម Manchester United និងក្រុម Real Madrid។ ក្នុងឆ្នាំ 2005 លោក David Beckham បានក្លាយជាឯកអគ្គរដ្ឋទូតសុឆន្ទៈរបស់អង្គការយូនីសេហ្វ ហើយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយអង្គការយូនីសេហ្វមូលនិធិកុមារអង្គការសហប្រជាជាតិ ដើម្បីលើកកម្ពស់ និងការពារសិទ្ធិកុមារងាយរងគ្រោះបំផុតនៅលើពិភពលោក។

ដោយឡែកបច្ចុប្បន្នលោក David Beckham គឺជាឯកអគ្គរដ្ឋទូតសកលរបស់ក្រុមហ៊ុនធានារ៉ាប់រងជីវិតធំជាងគេនៅលើពិភពលោក គឺ AIA ដែលមានប្រតិបត្តិការនៅកម្ពុជាយើងផងដែរ។

កាលពីឆ្នាំ 2018 AIA បានអញ្ជើញអតិថិជន 2 គ្រួសារទៅជួបកីឡាបាល់ទាត់ល្បីលំដាប់ពិភពលោក David Beckham ដោយផ្ទាល់ដោយ AIA រ៉ាប់រងថ្លៃធ្វើដំណើរ ម្ហូបអាហារ និងការស្នាក់នៅទាំងអស់។ កុំទាន់អស់សង្ឃឹម ឆ្នាំ2019 នេះលោកអ្នកក៏មានឱកាសជួបលោក David Beckham ផងដែរដោយគ្រាន់តែអនុវត្តតាមវិធីមួយចំនួនខាងក្រោម៖

តោះមកដឹងពីវិធីដើម្បីមានឱកាសឈ្នះដំណើរទៅជួបកីឡាករបាល់ទាត់ល្បី David Beckham។ ងាយៗទេដោយគ្រាន់តែថតវីដេអូកូនៗរបស់អ្នកសួរសំនួរទៅកាន់ David Beckham អំពីវីធីដែលអាចធ្វើឲ្យសុខភាពរបស់ឪពុកម្តាយរបស់គេកាន់តែល្អជាងមុន ហើយផុសវីដេអូនៅលើគណនីហ្វេសប៊ុករបស់ខ្លួនឲ្យបានមុនថ្ងៃ 23 កុម្ភៈ 2019 នេះ៖

1- មានសរសេរ @AIACambodia និង #WhatsYourWhy
2- ដាក់ផូសនោះឲ្យមើលឃើញជាសាធារណៈ (Public) ។

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់៖ https://bit.ly/2TC0tJb ៕

លោក David Robert Joseph Beckham

សូមចូលទៅទស្សនាវីដេអូរបស់លោក David Beckham ខាងក្រោម៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]