កូរ៉េខាងត្បូង៖ ប្រិយមិត្តមួយចំនួនធំប្រាកដជាបានស្គាល់ហើយ នូវតារាចម្រៀងKpop ស្រីជនជាតិថៃ Lalisa Manoban សមាជិកក្រុមចម្រៀងនារីកំពុងល្បីឈ្មោះ BLACKPINK ដែលនាងទទួលបានការស្រលាញ់ និងការគាំទ្រយ៉ាងច្រើនលើសលប់ ពីសំណាក់អ្នកគាំទ្រទូទាំងពិភពលោក មិនតែប៉ុណ្ណោះ ដោយសារតែទេពកោសល្យ បូករួមនឹងរូបសម្រស់ ចរិតល្អឥតខ្ចោះ Lisaក៏ត្រូវបានប្រជាជនថៃលើកតម្កើង រហូតដាក់នាមឲ្យថា «Princess of Thailand» ថែមទៀតផង។

នៅមិនទាន់អស់នៅឡើយនោះទេ Lisa ក៏បានឈរលើលំដាប់លេខ១ប្រចាំប្រទេសថៃ ក្លាយជាតារាស្រីដែលមាន ចំនួនអ្នកFollow ច្រើនជាងគេនៅលើអ៊ីនស្តារក្រាម ដែលបច្ចុប្បន្នមានចំនួនរហូតលើសទៅ ១៥.៣លាននាក់ឯណោះ។ លើសពីនេះ មុននេះបន្តិច តារាស្រីរូបនេះ ក៏បានបង្ហោះនូវរូបថតជាច្រើនសន្លឹក នៅលើអ៊ីនស្តារក្រាមខ្លួន ដែលជារូបថតកាលពីអំឡុងពេលដែលនាង និងក្រុមBlackpink បានធ្វើដំណើរទៅកាន់ សហរដ្ឋអាមេរិក ដើម្បីធ្វើការសម្តែងក្នុងកម្មវិធី «The Late Show» និងកម្មវិធី «GMA»។

ជាក់ស្តែង នៅក្នុងរូបថតខាងក្រោមនេះ Lisa បានចេញដើរកម្សាន្តនៅក្នុងទីក្រុង ជាមួយនឹងការញុំាអារហារតាមចិញ្ចើមផ្លូវ Hot dog យ៉ាងសាមញ្ញ ប៉ុន្តែក៏បានធ្វើឲ្យអ្នកគាំទ្រជាច្រើន ស្ទើរតែរលាយបេះដូង ជាមួយនឹងរូបសម្រស់ស្រស់ស្អាត ដោយមិនបានព្រៀងទុក ដោយគ្រាន់តែនាងធ្វើកាយវិការថតសាមញ្ញៗធម្មតាសោះ។ លើសពីនេះទៅទៀត គ្រាន់តែLisa បង្ហោះរូបទាំងនេះ មិនទាន់ទាំងបានមិនប៉ុន្មានម៉ោងផង ក៏មានអ្នកចុចLike រហូតដល់ទៅជាង២លានដងឯណោះ៕    

Lisa បង្ហោះរូបលើអីុនស្តារក្រាម
Lisa បង្ហោះរូបលើអីុនស្តារក្រាម
Lisa បង្ហោះរូបលើអីុនស្តារក្រាម
Lisa បង្ហោះរូបលើអីុនស្តារក្រាម
Lisa បង្ហោះរូបលើអីុនស្តារក្រាម
Lisa បង្ហោះរូបលើអីុនស្តារក្រាម
Lisa បង្ហោះរូបលើអីុនស្តារក្រាម
Lisa បង្ហោះរូបលើអីុនស្តារក្រាម
Lisa បង្ហោះរូបលើអីុនស្តារក្រាម
Lisa បង្ហោះរូបលើអីុនស្តារក្រាម
Lisa បង្ហោះរូបលើអីុនស្តារក្រាម
Lisa បង្ហោះរូបលើអីុនស្តារក្រាម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]