ភ្នំពេញ៖ បច្ចុប្បន្ននេះ គេចាប់អារម្មណ៍ឃើញថា តារាកំប្លែងស្រីវ័យក្មេង កញ្ញា វ៉ាន់ នីឡា កំពុងតែមានភាពកាក់កបខ្លាំង មិនថាតែទៅលើការងារសិល្បៈ មុខរបរ​លក់គ្រឿងរក្សាសម្រស់ផ្ទាល់ខ្លួន និងជាពិសេសនោះគឺរឿងស្នេហាតែម្តង គឺកំពុងតែដើរទៅមុខយ៉ាងរលូន ពោរពេញទៅដោយសុភមង្គល។

មិនតែប៉ុណ្ណោះ ស្រាប់តែថ្មីៗនេះផងដែរ គេសង្កេតឃើញថា តារាកំប្លែងស្រីសាច់សខ្ចីរូបនេះ ក៏បានបង្ហោះរូបថតមិនប៉ុន្មានសន្លឹក ជាមួយនឹងសង្សារបណ្តូលចិត្តរបស់នាង ដោយអ្នកទាំងពីរ បានតែងខ្លួនជាឈុតកូនក្រមុំនិងកូនកម្លោះ ថតរូបគូ ជាមួយនឹងអត្ថន័យសារដែលនាង បានសរសេរថា «Pre Wedding» ដែលមានន័យថា ជារូបថតតែង មុនពេលរៀបការរបស់អ្នកទាំងពីរ។

ប៉ុន្តែមិនថាយ៉ាងណា កញ្ញា វ៉ាន់ នីឡា ក៏ដូចជាសង្សារសំណព្វចិត្តរបស់នាង នៅមិនទាន់បានមិនបញ្ជាក់ ឬក៏ធ្វើការឆ្លើយតបរាល់comment របស់អ្នកគាំទ្រនៅឡើយទេថា អ្នកទាំងពីរនឹងថ្ងៃចូលរោងការសិរីមង្គលជាមួយគ្នានៅពេលណា ? ឬក៏ក្នុងពេលឆាប់ៗខាងមុខនេះឬយ៉ាងណានោះទេ។ ប៉ុន្តែអ្នកគាំទ្រជាច្រើន ក៏សង្ឃឹមថានឹងអាចឮដំណឹងល្អរបស់អ្នកទាំងពីរ ក្នុងពេលឆាប់ៗខាងមុខនេះផងដែរ៕  

វ៉ាន់ នីឡា និងសង្សារ
វ៉ាន់ នីឡា និងសង្សារ
វ៉ាន់ នីឡា និងសង្សារ
វ៉ាន់ នីឡា និងសង្សារ
វ៉ាន់ នីឡា និងសង្សារ រូបថត Pre-Wedding
វ៉ាន់ នីឡា និងសង្សារ រូបថត Pre-Wedding
វ៉ាន់ នីឡា រូបថត Pre-Wedding

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ

វ៉ាន់ នីឡា