បារាំង៖ ក្លិបបាល់ទាត់អ្នកមាន Paris Saint-Germain របស់បារាំង បានឈានដល់ការយល់ព្រមចុះកិច្ចព្រមព្រៀងម្ចាស់ឧបត្ថម្ភថ្មីរបស់ក្លិបជាមួយក្រុមហ៊ុន Accor។ Accor និងក្លិប Paris Saint-Germain បានធ្វើការប្រកាសផ្លូវការនៅថ្ងៃនេះថា ក្លិបបានបញ្ចប់ការចរចាដោយបានព្រមព្រៀងចុះកិច្ចសន្យាក្នុងរយៈពេលកំណត់មួយជាមួយគ្នា។ ALL (Accor Live Limitless) នឹងក្លាយជាដៃគូដ៏សំខាន់ និងជាម្ចាស់ឧបត្ថម្ភថ្មីរបស់ក្លិប PSG ចាប់ពីរដូវកាល ២០១៩/២០២០ តទៅ។

ម្ចាស់ឧបត្ថម្ភថ្មីរបស់ PSG

ក្លិប PSG បានចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយថា៖ “ភាពជាដៃគូថ្មីនេះ នឹងនាំមកនូវការវិវឌ្ឍន៍សម្រាប់ក្លិបដែលមានអ្នកគាំទ្រជាង ៣៩៥លាននាក់ និងក្រុមហ៊ុនដែលមានអតិថិជនជាង ២៦៥លាននាក់ ក្លាយជាក្លិបបាល់ទាត់ និងក្រុមហ៊ុនបដិសណ្ឋារកិច្ចមួយដែលនាំមុខគេ”។

ដោយឡែកចំពោះព័ត៌មានបន្ថែមទៀត ក្រុមការងារកីឡាខ្មែរឡូត និងផ្សាយជូនប្រិយមិត្តជាបន្តទៀត ក្រោយការចុះហត្ថលេខារវាង Accor និង PSG បញ្ចប់នៅថ្ងៃស្អែកនេះ។

គួរបញ្ជាក់ថា Accor នឹងក្លាយជាក្រុមហ៊ុនម្ចាស់ឧបត្ថម្ភធំថ្មីរបស់ក្លិប PSG ដែលកន្លងមកគឺជាក្រុមហ៊ុនអាកាសចរណ៍ Fly Emirates៕

ឯកសណ្ធានផ្លូវការរបស់ PSG រដូវកាល 2018/19

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]