ភ្នំពេញ៖ បន្ទាប់ពីមានប្រតិកម្មសំណាក់អ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរ រិះគន់ទស្សនៈរបស់តារាហ្វេសប៊ុកកញ្ញា Bee Yobo Bee ពេលនេះគេឃើញតារាហ្វេសប៊ុករូបនេះ បង្ហោះសារឆ្លើយតបគួរឱ្យចាប់អារម្មណ៍ ខណៈការបង្ហោះនេះត្រូវគេចាត់ទុកជាសង្គ្រាមពាក្យសម្ដីដ៏ក្ដៅគគុករវាងអ្នកទាំងពីរ។ យ៉ាងណាមិញ គេជឿជាក់ថា ជម្លោះមួយនេះនឹងមិនឡើងកំដៅដល់ថ្នាក់តតាំងគ្នាផ្លូវច្បាប់នោះទេ ក្នុងពេលដែលរឿង ដែលបានកើតឡើងក៏គ្រាន់តែជារឿងបញ្ចេញយោបល់លើបទចម្រៀងបែបអាសអាសអាភាសរបស់លោក ថេណា ដែលសុទ្ធតែមិនមែនជារឿងខ្លួនរបស់អ្នកទាំងពីរ។

តារាហ្វេសប៊ុក Bee Yobo Bee ដែលជាអ្នកលក់អនឡាញល្បីល្បាញ និងរន្ទឺខាងបង្អួតសម្រស់សុិចសុីនៅលើហ្វេសប៑ុក បានសរសេរបង្ហោះថា៖

«សូមជំរាបទៅដល់អ្នកមីង ចន ច័ន្ទលក្ខិណា សូមបញ្ឈប់ការយកព័ត៌មានដែលខ្ញុំ share បញ្ចេញមតិជាឯកជនរបស់ account ខ្ញុំយកទៅឆ្លើយតប comment របស់អ្នកមីងជាសាធារណៈតទៅទៀត ព្រោះថាអ្វីដែលខ្ញុំ share គឺជាការ share បន្តពីព័ត៌មាន គឺមិនមែន share ចេញពី account របស់អ្នកមីងឡើយ..សូមអ្នកមីងមេត្តាជ្រាប បេីអ្នកមីងនៅតែបន្តទៀតខ្ញុំនឹងធ្វេីតាមនឹង help share everyone»។ 

សារឆ្លើយបង្ហោះនេះធ្វើឱ្យគេមើលឃើញភ្លាមៗថា ទំនាស់ពាក្យសម្ដីដែលកើតចេញពីគំនិតខ្វែងគ្នាលើបទចម្រៀង ថេណា កន្លងមក បានធ្វើឱ្យអ្នកទាំងពីរផ្ទុះជម្លោះដាក់គ្នា ខណៈដែលអ្នកបញ្ចេញយោបល់ក៏កំពុងបញ្ឆេះកំហឹងម្ខាងៗឱ្យរោលរាលឡើង។

គួរបញ្ជាក់ថា ហេតុផលដែលនាំឱ្យផ្ទុះជម្លោះពាក្យសម្ដីរវាងអ្នកនាង ចន ច័ន្ទលក្ខិណា និងតារាហ្វេសប៑ុក Bee Yobo Bee នេះ គឺកើតឡើងបន្ទាប់ពីបទ «អេម» របស់ ថេណា បង្ហោះឡើង ហើយអ្នកនាង ចន ច័ន្ទលក្ខិណា បញ្ចេញប្រតិកម្ម បន្ទាប់មកគេឃើញ ម្ចាស់ហ្វេសប៊ុក Bee Yobo bee សរសេរថា៖

«មានមុខរហូតអ្នកបង មិនចូលចិត្តកុំស្ដាប់ទៅ ដល់ទើសគ្រប់រឿងចឹងពេកមិនយល់ទេ»។ 

ជម្លោះនេះកាន់តែឡើងកំដៅ ក្រោយពេលអ្នកនាង ចន ច័ន្ទលក្ខិណា វាយបកម្ចាស់ហ្វេសប៊ុក Bee Yobo Bee ចំៗ ហើយមានអ្នកបញ្ចេញ Comment បញ្ឆេះកំហឹងទៅមកៗ រហូតគេឃើញម្ចាស់ហ្វេសប៊ុក Bee Yobo bee ឆ្លើយសារចុងក្រោខាងលើ ដែលធ្វើឱ្យម្នាក់ៗយល់ថា ទំនងជាពិបាកបញ្ចប់បើភាគីម្ខាងៗ មិនរក្សាជំហស្ងប់ស្ងាត់ ហើយបន្តវាយបកដាក់គ្នា៕

តារាហ្វេសប៊ុកកញ្ញា Bee Yobo bee
តារាហ្វេសប៊ុកកញ្ញា Bee Yobo bee
តារាហ្វេសប៊ុកកញ្ញា Bee Yobo bee
តារាហ្វេសប៊ុកកញ្ញា Bee Yobo bee
តារាហ្វេសប៊ុកកញ្ញា Bee Yobo bee
តារាហ្វេសប៊ុកកញ្ញា Bee Yobo bee
ចន ច័ន្ទលក្ខិណា
ចន ច័ន្ទលក្ខិណា
សាលើហ្វេសប៊ុកកញ្ញា Bee Yobo bee
ការបញ្ចេញមតិយោបល់របស់ចន ច័ន្ទលក្ខិណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចនច័ន្ទ លក្ខិណា