អេស្ប៉ាញ៖ ការប្រកួត UEFA Champions League វគ្គ ១៦ក្រុមចុងក្រោយកាលពីយប់មិញ ក្រុម At. Madrid ធ្វើបានយ៉ាងល្អដោយបំបាក់ក្រុមសេះបង្កង់ Juventus ក្នុងលទ្ធផល ២-០។ គ្រាប់បាល់ទាំង ២គ្រាប់របស់ At. Madrid ធ្វើបានសម្រេចដោយកីឡាករ Gimenez និងកីឡាករ Diego Godin។

ការប្រកួតរវាង Atletico Madrid និង Juventus

ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតកាលពីយប់មិញ  គឺស្ទាយ៍អបអរសាទរគ្រាប់បាល់របស់លោក Diego Simone គ្រូបង្វឹក At. Madrid។ ក្រោយពេលកីឡាករ Gimenez បានស៊ុតគ្រាប់ទី១ បានសម្រេចហើយនោះ គេសង្កេតឃើញលោក Diego Simone បានអបអរសាទរគ្រាប់បាល់ដោយកាយវិការយកដៃទៅ “ក្តោបតំបន់សំខាន់” របស់លោក។

ទាក់ទងនឹងកាយវិការបែបនេះ លោក Simone បានពន្យល់ថា៖ “ពួកយើងមានសាច់បាល់សម្រាប់លេងច្រើន “Ball” ។ ខ្ញុំគ្មានបំណងឌឺដងទៅកាន់ក្រុមណាមួយឡើយ។ ខ្ញុំទទួលស្គាល់ថាវាអាចមិនមែនជាកាយវិការល្អ ប៉ុន្តែខ្ញុំគ្រាន់តែបង្ហាញវាទៅកាន់អ្នកគាំទ្ររបស់ At. Madrid ប៉ុណ្ណោះ”។

គួរបញ្ជាក់ថា លោក Digeo Simone ក៏ធ្លាប់បង្ហាញកាយវិការបែបនេះដូចគ្នា កាលលោកនៅជាកីឡាកររបស់ក្លិប Lazio ដែរ៕

សូមទស្សនាវីដេអូខាងក្រោម៖

លោក Diego Simone
លោក Diego Simone

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]