ភ្នំពេញ៖ ជារៀងរាល់ឆ្នាំតារាចម្រៀងដ៏មានប្រជាប្រិយភាព កញ្ញាមាស សុខសោភា តែងតែមានបទចម្រៀងផ្ទាល់ខ្លួន ដើម្បីចេញទុកអបអរក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ ក៏ដូចជាសម្រាប់ឲ្យអ្នកគាំទ្ររាំលេងកម្សាន្ត។

មិនត្រឹមតែប៉ុណ្ណោះបទចម្រៀងរបស់នាង តែងតែទទួលបានការចាប់អារម្មណ៍ពីអ្នកគាំទ្រគ្រប់ស្រទាប់តែម្តង។ ជាក់ស្តែង កាលពីពេលថ្មីៗនេះ តារាស្រីរូបស្រស់ក៏បានបង្ហើបនូវបទចម្រៀងចូលឆ្នាំថ្មី មួយបទ ជាមួយនឹងការលើកឡើង ច្រៀងយ៉ាងពីរោះគួរឲ្យសរសើរបំផុត។

នៅក្នុងនោះដែរ នាងបានធ្វើការបកស្រាយដោយផ្ទាល់ ជាមួយនឹងភ្លេង ក៏ប៉ុន្តែស្តាប់ទៅពិតជាពីរោះមិនចាញ់ពេលច្រៀងក្នុងStudio ប៉ុន្មាននោះទេ។ លើសពីនេះ បទ​ចម្រៀងមួយនេះ បានធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើន ពិតជាពេញចិត្តយ៉ាងខ្លាំង ព្រោះបែបប្រពៃណី ឯអត្ថន័យក៏ល្អណាស់ដែរ។

ក្រោយពីបានស្តាប់បទចម្រៀងរបស់តារាស្រីរូបនេះ ក៏មានការស៊ែរតៗគ្នា សរសើរដល់សមត្ថភាពដ៏ល្អរបស់នាងគ្រប់គ្នា ដែលសម្លេងពិតជាពីរោះខ្លាំង ជាពិសេសនៅពេលដែលនាងច្រៀងបទចម្រៀង បែបប្រពៃណីយ៉ាងដូច្នោះ៕

សូមទស្សនាវីដេអូខាងក្រោមនេះ ដើម្បីជ្រាបកាន់តែច្បាស់៖   

កញ្ញាមាស សុខសោភា
កញ្ញាមាស សុខសោភា
កញ្ញាមាស សុខសោភា
កញ្ញាមាស សុខសោភា
មាស សុខសោភា បង្ហើបបទថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា