ហ្វីលីពីន៖ កាលពីថ្ងៃពុធម្សិលមិញ ស្តេចប្រដាល់សញ្ជាតិហ្វីលីពីនលោក Manny Pacquiao ប្រកាសថា “គាត់មិនជំរុញឲ្យ Emmanuel Jr ដែលត្រូវជាកូនប្រុសច្បងរបស់គាត់ ឡើងវាយលើសង្វៀនដូចគាត់ឡើយ ព្រោះម្តាយគេតែងតែយំនៅពេលឃើញកូនឡើងវាយម្តងៗ”។

ស្តេចប្រដាល់ហ្វីលីពីន

គួរបញ្ជាក់ថាលោក Pacquiao ចង់ឲ្យកូនប្រុសជ្រើសរើសផ្លូវផ្សេង ក្រៅពីការវាយប្រដាល់នេះ។ យោងតាមប្រសាសន៍របស់លោក Pacquiao ផ្ទាល់បាននិយាយថា “ វាធ្វើឲ្យខ្ញុំឈឺចាប់មែនទែន ពេលឃើញកូនប្រុសខ្ញុំឡើងវាយម្តងៗ ព្រោះខ្ញុំធ្លាប់បានឆ្លងកាត់និងដឹងពីការលំបាកមួយនេះ”

លោក Pacquiao ក៏បាននិយាយប្រាប់កូនគាត់ថា “ប៉ាសម្រេចចិត្តឡើងវាយលើសង្វៀននេះក៏ព្រោះតែជីវភាពទេ ហើយកូនក៏មិនចាំបាច់ចេញវាយដូចប៉ាដែរ”។

ប៉ុន្តែលោក Emmanuel Jr ដែលត្រូវជាកូនប្រុសច្បង Pacquiao បានតបទៅកាន់ឪពុកខ្លួនវិញថា "ខ្ញុំក៏ដូចជាប៉ាដែរ។ អាជីពជាអ្នកប្រដាល់គឺជាចំណង់ចំណូលចិត្តរបស់ខ្ញុំ។ ហើយខ្ញុំក៏ចង់ក្លាយជាអត្តពលិកម្នាក់តំណាងឲ្យប្រទេសជាតិដែរ"។

កូនប្រុសច្បងរបស់លោក Pacquiao

ស្តេចប្រដាល់សញ្ជាតិហ្វីលីពីនរូបនេះបានបន្តថា "ប្រពន្ធរបស់ខ្ញុំ Jinkee បានទ្រហូរយំជាច្រើនដងរួចមកហើយនៅពេលដឹងថាកូនប្រុសរបស់ពួកយើងឡើងសង្វៀនម្តងៗ។ នាងតែងតែហាមកូនមិនឲ្យទៅវាយឡើយ។ Jinkee ក៏បានជំរុញឲ្យខ្ញុំចូលនិវត្តន៍ដែរ"។

ទោះជាខំប្រឹងហាមឃាត់យ៉ាងណាក៏ដោយ ក៏កូនប្រុសច្បងរបស់ស្តេចប្រដាល់ហ្វីលីពីនម្នាក់នេះមិនឈប់ដែរ។ រូបគេពិតជាស្រលាញ់អាជីពជាអ្នកវាយប្រដាល់នេះណាស់។ នេះបើតាមការអះអាងរបស់លោក Pacquiao ផ្ទាល់។

គួរបញ្ជាក់ថា កូនប្រុសច្បងរបស់លោក Pacquiao មានដុង និងតិចនិកវាយខ្លាំងដូចជាឪពុកគេអីចឹង។ យោងតាមខ្សែវីដេអូក្នុងហ្វេសប៊ុកមួយបានបង្ហាញឲ្យឃើញពីទិដ្ឋភាពស្តែងៗនៅពេលដែល Emmanuel Jr បានវាយគូប្រកួតឡើងទន់ជង្គង់ដោយប្រើចលនាដ៏រហ័សប្រៀបដូចជាឪពុកគេបេះបិទ៕

មានវីដេអូនៅខាងក្រោម៖

កូនប្រុសច្បងរបស់លោក Pacquiao
កូនប្រុសច្បងរបស់លោក Pacquiao
កូនប្រុសច្បងរបស់លោក Pacquiao
កូនប្រុសច្បងរបស់លោក Pacquiao

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]