ភ្នំពេញ៖កាលពីថ្ងៃទី២០ ខែ កុម្ភៈ ២០១៩ មធ្យោបាយភ្ជាប់ទំនាក់ទំនងដ៏រលូនរបស់ វ៉ាយប័រ (Viber) ទាំងតាមទូរស័ព្ទដៃ និង កុំព្យូទ័រ ផ្តល់ជូនក្រុមហ៊ុន ស្ថាប័ន និង អង្គការនានា នូវមធ្យោបាយដ៏ល្អបំផុតសម្រាប់តភ្ជាប់ទំនាក់ទំនងគ្នាអំពីការងារផ្ទៃក្នុងនិងការងារខាងក្រៅស្ថាប័នផងដែរ។ នេះគឺជាការអះអាងរបស់ក្រុមហ៊ុន រ៉ាឃូធែន វ៉ាយប័រ (Rakuten Viber) ដែលបានថ្លែងទៅកាន់ភ្ញៀវដែលបានចូលរួមពិធីផ្សព្វផ្សាយសេវាViberសម្រាប់អាជីវកម្ម ឬ Viber for Business របស់ក្រុមហ៊ុន នៅឯអគារ រេនធ្រី (Raintree) ក្នុងរាជធានីភ្នំពេញ។ 

កម្មវិធីភ្ជាប់ទំនាក់ទំនងរបស់Viberនេះ គឺមានអ្នកប្រើប្រាស់រហូតដល់ទៅជាង ១ ពាន់ លាន នាក់ នៅទូទាំងពិភពលោក ហើយក្នុងនោះអ្នកប្រើប្រាស់នៅកម្ពុជាជិត ២ លាននាក់ កំពុងទទួលបានអត្ថប្រយោជន៍ពីសេវាដ៏ងាយស្រួលនិងមានសុវត្ថិភាពរបស់ក្រុមហ៊ុន។ នេះបើយោងតាមប្រធានផ្នែកអភិវឌ្ឍន៍អាជីវកម្មរបស់ក្រុមហ៊ុន Viber ប្រចាំតំបន់អាស៊ីអាគ្នេយ៍ លោក អានូបាវ នេយ៉ា (Anubhav Nayyar)

ការបើកដំណើរការ Viber នៅកម្ពុុជា

"Viberផ្តល់ជូននូវបទពិសោធន៍ ភ្ជាប់ទំនាក់ទំនងដ៏មានសុវត្ថិភាពនិងសាកសមសម្រាប់គ្រប់ក្រុមហ៊ុនទាំងអស់ ដែលមានបំណងចង់តភ្ជាប់ទំនាក់ទំនងជាមួយអតិថិជននិងបុគ្គលិករបស់ពួកគាត់។ អនាគតនៃការតភ្ជាប់ទំនាក់ទំនង ដើម្បីអាជីវកម្ម គឺចាប់ផ្តើមពីពេលនេះតទៅហើយ!"

លោក នេយ៉ា ក៏បានគូសបញ្ជាក់ផងដែរថា Viber មានអ្នកប្រើប្រាស់ធ្វើប្រតិបត្តិការរហូតដល់ទៅជាង ៧ លានដងឯណោះនៅក្នុងមួយនាទី។ កត្តានេះគូសបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់អំពីចំនុចខ្លាំងរបស់ Viber នៅលើផ្នែកអភិវឌ្ឍការតភ្ជាប់ទំនាក់ទំនងសម្រាប់អ្នកប្រើប្រាស់ ទាំងការប្រើប្រាស់សម្រាប់ការកម្សាន្តនិងសម្រាប់ការងារផងដែរ។ 

ការបើកដំណើរការ Viber នៅកម្ពុុជា

លោក នេយ៉ា បានមានប្រសាសន៍បន្តទៀតថា៖

"Viber ងាយស្រួលប្រើ មានរូបស្ទីកក័រដ៏ច្នៃប្រឌិត និង មានមុខងារសហគមន៍ដែលផ្ដល់អំណោយផលដល់ការជជែកគ្នាជាក្រុម ក៏ដូចជាមុខងារឆ្លើយតបសារដ៏មានប្រសិទ្ធភាពសម្រាប់ជួយឱ្យក្រុមហ៊ុនទាំងឡាយ អាចឆ្លើយតបរាល់សំណួរទាំងអស់របស់អតិថិជន ប្រកបដោយប្រសិទ្ធភាពខ្ពស់ផងដែរ។ ដូច្នេះ Viber គឺជាជម្រើសដ៏សាកសម សម្រាប់ការតភ្ជាប់ទំនាក់ទំនងអាជីវកម្មរបស់លោកអ្នក "។ ការដែលកម្ពុជាមានអ្នកប្រើទូរស័ព្ទឆ្លាតវៃយ៉ាងច្រើន និងមានសេវាអ៊ីនធើណេតដ៏លឿនក្នុងតម្លៃសមរម្យដូចសព្វថ្ងៃនេះ គឺពិតជាមានអំណោយផលណាស់ សម្រាប់ជួយឱ្យកម្ពុជាអាចទាញយកអត្ថប្រយោជន៍ ពីសេវាភ្ជាប់ទំនាក់ទំនងដូចជា វ៉ាយប័រ នេះ។ នេះបើយោងតាម លោក យ៉ូហាន ប្រ៊ីសូលា (Yohan Brizolier) ប្រធានផ្នែកច្នៃប្រឌិតរបស់ក្រុមហ៊ុនQED ដែលជាក្រុមហ៊ុនផ្ដល់សេវាទំនាក់ទំនងសាធារណៈនិងទីផ្សារឌីជីថលនៅកម្ពុជា។
ការបើកដំណើរការ Viber នៅកម្ពុុជា

លោក យ៉ូហាន ក៏បានបន្ថែមផងដែរថា៖ 

"ប្រព័ន្ធតភ្ជាប់ទំនាក់ទំនងបែបឌីជីថល ដែលកំពុងមាននៅកម្ពុជាសព្វថ្ងៃ មិនសូវមានប្រសិទ្ធភាពប៉ុន្មានទេ ហើយក៏ពិបាកប្រើដែរ។ តែមានមធ្យោបាយជាច្រើនដែលគេអាចធ្វើបាន ដើម្បីបង្កើនប្រសិទ្ធភាពប្រព័ន្ធនេះ។ ហើយកម្មវិធី Viberសម្រាប់អាជីវកម្ម ហាក់ដូចជាផ្ដល់ដំណោះស្រាយដ៏ល្អឥតខ្ចោះតែម្ដងចំពោះបញ្ហានេះ ព្រោះកម្មវិធីនេះអនុញ្ញាតឱ្យគេអាចជជែកគ្នាលេង ផ្ញើឯកសារឱ្យគ្នាទៅវិញទៅមក និងកត់ចំណាំព្រឹត្តិការណ៍និងកម្មវិធីផ្សេងៗ តាមទូរស័ព្ទដៃ ឬ កុំព្យូទ័រ ប្រកបដោយសុវត្ថិភាពខ្ពស់ នៅក្នុងappតែមួយតែម្ដង។ ខ្ញុំនឹងរង់ចាំមើលថាតើការខិតខំរបស់ក្រុមហ៊ុនViber​លើការងារបង្កើនប្រសិទ្ធភាព នៃប្រព័ន្ធតភ្ជាប់ទំនាក់ទំនងនៅកម្ពុជានេះ នឹងនាំឱ្យមានការផ្លាស់ប្ដូរដ៏វិជ្ជមានអ្វីខ្លះនៅក្នុងវិស័យមួយនេះ”។
ការបើកដំណើរការ Viber នៅកម្ពុុជា

អំពីក្រុមហ៊ុន Rakuten Viber៖ ក្រុមហ៊ុន Rakuten Viber ជួយតភ្ជាប់ទំនាក់ទំនងរវាងមនុស្សនិងមនុស្ស មិនថាពួកគាត់ជានរណា ឬ មកពីណានោះទេ។ អ្នកប្រើប្រាស់ដ៏ស្មោះស្ម័គ្រនៅទូទាំងពិភពលោករបស់យើង អាចប្រើប្រាស់មុខងារជាច្រើនដូចជាការជជែកគ្នាមួយទល់នឹងមួយ ការខលជាវីដេអូ ការផ្ញើសារជាក្រុម ការទទួលបានដំណឹងថ្មីៗ និង ការជជែកកំសាន្ដជាមួយក្រុមហ៊ុននិងសិល្បករដែលពួកគាត់ចូលចិត្ត។ ពួកយើងតែងធានាឱ្យបានថា អ្នកប្រើប្រាស់របស់យើងទទួលបានបរិយាកាសដ៏មានសុវត្ថិភាពនិងសេរីភាព សម្រាប់ចែករំលែកអារម្មណ៍របស់ពួកគាត់។
ក្រុមហ៊ុន Rakuten Viber គឺជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Rakuten Inc ដែលជាក្រុមហ៊ុនឈានមុខគេនៅក្នុងពិភពលោក លើវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចនិងសេវាហិរញ្ញវត្ថុផ្សេងៗ។ Rakuten Viber គឺជាបណ្តាញទំនាក់ទំនងផ្លូវការរបស់ក្លឹបបាល់ទាត់ Barcelona និងជាដៃគូកម្មវិធីផ្ញើសារនិងតេរហ័សផ្លូវការរបស់ក្រុមបាល់បោះ Golden State Warriors។
ចូលរួមជាមួយ Viber នៅថ្ងៃនេះ ដើម្បីទទួលបានបទពិសោធន៍តភ្ជាប់ទំនាក់ទំនងដ៏ល្អបំផុត នៅក្នុងពិភពលោក។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់យើងខ្ញុំតាមរយៈអាសយដ្ឋាន [email protected] 

ការបើកដំណើរការ Viber នៅកម្ពុុជា
ការបើកដំណើរការ Viber នៅកម្ពុុជា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]