អេស្ប៉ាញ៖ ក្រុមម្ចាស់ផ្ទះ Atletico Madrid ទទួលបានជ័យជម្នះដ៏អស្ចារ្យ ក្រោយពីបានបំបាក់ក្រុម Juventus ក្នុងទឹកដីរបស់ខ្លួនដោយលទ្ធផល ២-០។ ក្រុមទាំងពីរហាក់មានឱកាសសម្រុកគ្នាទៅវិញទៅមកយ៉ាងគួរឱ្យជក់ចិត្ត សម្រាប់ការប្រកួតពេញ ៩០នាទី។

ការប្រកួតរវាង Atletico Madrid និង Juventus

ក្រុម Atletico Madrid ប៊ិះតែនឹងមានឱកាសទទួលបានបាល់ពិន័យ ១១ម៉ែត្រទៅហើយ ក្រោយពេលដែលខ្សែការពារ De Sciglio របស់ Juventus បានបង្កកំហុសទៅលើកីឡាករ Diego Costa នៅកៀកនឹងប្រអប់គ្រោះថ្នាក់។  ក្រុមទាំង២ ហាក់មានការវាយមកគ្នាទៅវិញទៅមកយ៉ាងមុតស្រួច ខណៈដែល Juventus ផ្ទាល់ក៏មានឱកាសបាល់ហ្វ្រីឃីកយ៉ាងល្អពីកីឡាករ Cristiano Ronaldo ប៉ុន្តែត្រូវបានអ្នកចាំទី Jan Oblak សង្រ្គោះបានយ៉ាងល្អ។ លទ្ធផលបានរក្សា ០-០ រហូតមកដល់ចប់តង់ទី១។

ការប្រកួតរវាង Atletico Madrid និង Juventus

ចូលមកកាន់តង់ទី២ ការប្រកួតបានបន្តតាមធម្មតារហូតមកដល់នាទីទី៧៨ មានការលើកបាល់ជ្រុងពីកីឡាករ Thomas Lemar យ៉ាងល្អ ហើយកីឡាករ Alvaro Morata បានតែតបន្ថែមមួយក្បាលទៀត តែត្រូវរារាំងបានពីកីឡាករ Mandzukic ប៉ុន្តែកីឡាករ Gimenez បានបន្ថែមមួយជើងទៀតសម្រេចគ្រាប់បាល់តែម្តង។ ដោយឡែកគ្រាប់បាលទី ២របស់ Atletico Madrid ធ្វើបានសម្រេចដោយកីឡាករ Diego Godin នៅនាទីទី ៨៣។

ក្រោយបរាជ័យនេះ Juventus ត្រូវត្រៀមខ្លួនស្វាគមន៍ក្រុម Atletico Madrid នៅទឹកដីរបស់ខ្លួនវិញម្តង ខណៈដែលជើងទី២ នឹងធ្វើឡើងនាកីឡដ្ឋាន Allianz Stadium របស់ Juventus នាថ្ងៃទី ១៣ ខែមីនាខាងមុខនេះ៕

សូមទស្សនាវីដេអូសង្ខេបការប្រកួតនៅខាងក្រោម៖

ការប្រកួតរវាង Atletico Madrid និង Juventus
ការប្រកួតរវាង Atletico Madrid និង Juventus

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]