ភ្នំពេញ៖ កាលពីម្សិលមិញនេះ ជាថ្ងៃដ៏ពិសេសថ្ងៃខួបកំណើតរបស់ អតីតតារាសម្តែងស្រីអ្នកនាងឈិន ច័ន្ទសុធារី ដែលក្នុងនោះនាងបានធ្វើឲ្យមហាជនជាច្រើន បាននាំគ្នាសរសើរគ្រប់គ្នា ក្រោយបានឃើញទង្វើដ៏ល្អគួរឲ្យសរសើរ។

ទន្ទឹមនឹងនេះដែរ តារាស្រីរូបនេះបានធ្វើការរៀបចំអំណោយជាច្រើន ដែលមានដូចជាបាយម្ហូប ដើម្បីធ្វើការចែកជូនដល់ក្មេងៗអនាថា ចាស់ៗ ក៏ដូចជាលោកតាដែលធ្លាក់ស៊ីក្លូជាច្រើននាក់ផងដែរ។ 

តាមរយៈរូបភាពទាំងនោះ ឃើញថាពួកគេក៏បានទទួលពីនាងដោយស្នាមញញឹម និងក្តីរំភើបយ៉ាងខ្លាំង ក្រោយបានឃើញទង្វើដ៏ល្អរបស់តារាស្រីរូបនេះ បានធ្វើដាក់ពួកគាត់យ៉ាងដូច្នោះ។

ជាមួយគ្នានេះដែរ មហាជនជាច្រើន ក៏បានកោតសរសើរដល់ តារាស្រីស្រស់រូបនេះយ៉ាងខ្លាំង ដែលបានសាងអំពើល្អនៅក្នុងថ្ងៃកំណើតរបស់ខ្លួនយ៉ាងដូច្នោះ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

ឈិន ច័ន្ទសុធារី
ឈិន ច័ន្ទសុធារី
សកម្មភាពឈិន ច័ន្ទសុធារី ចែកម្ហូបដល់អ្នកក្រីក្រ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឈិន ច័ន្ទសុធារី