ឥណ្ឌូនេស៊ី៖ ឆ្នេរខ្សាច់គុតាមានផ្ទៃក្រឡាលាតសន្ធឹងនៅប៉ែកខាងត្បូងនៃកោះបាលី ធ្លាប់ជាកន្លែងមានភ្ញៀវទេសចរទៅលេង និងគយគន់ទេសភាពធម្មជាតិ  តែឥឡូវវិញវាប្រៀបបីដូចជាវាលចាក់សំរាមមួយទៅហើយ ព្រោះថង់ប្លាស្ទិចនិងសំបកដបបានគ្របដណ្តប់សឹងគ្រប់ទីកន្លែង។

យោងតាមសារព័ត៌មាន Dailymail ចេញផ្សាយថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ បានឲ្យដឹងថា មូលហេតុដែលធ្វើឲ្យមានគំនរសំរាមពាសវាលខ្សាច់បែបនេះ ព្រោះកាលពីថ្ងៃពុធកន្លងទៅ មានព្យុះភ្លៀងមួយបានបោកបក់កាកសំណល់ប្លាស្ទិចពីសមុទ្រមកលើច្រាំងនៃឆ្នេរខ្សាច់គុតា។ ជាទូទៅបញ្ហានេះតែងកើតឡើងចាប់ពីខែធ្នូ ដល់ មីនា ដោយសារចន្លោះខែនេះស្ថិតក្នុងរដូវវស្សាមានខ្យល់បោកបក់ខ្លាំង។

យោងតាមការស្រាវជ្រាវរបស់ទស្សនាវដ្តីទាក់ទងនឹងធម្មជាតិ Nature Communication ដែលបានចុះផ្សាយក្នុងឆ្នាំ២០១៧ បានឲ្យដឹងថា សព្វថ្ងៃនេះ ឥណ្ឌូនេស៊ីកំពុងចូលរួមចំណែកយ៉ាងធំដល់ការបំពុលមជ្ឈដ្ឋានធម្មជាតិ ពិសេសការបំពុលដោយថង់ប្លាស្ទិចនេះតែម្តង។ ការស្រាវជ្រាវដដែលបានអះអាងថា សព្វថ្ងៃមានថង់ប្លាស្ទិចប្រមាណ ២០ម៉ឺនតោនស្ថិតនៅសមុទ្រនៃប្រទេសឥណ្ឌូនេស៊ី៕

មានវីដេអូនៅខាងក្រោម៖

គុតាមុនពេលមានសម្រាម
ឆ្នេរគុតាសព្វថ្ងៃ
គុតាមុនពេលមានសម្រាម
ឆ្នេរគុតាសព្វថ្ងៃ
គុតាមុនពេលមានសម្រាម
ឆ្នេរគុតាសព្វថ្ងៃ
ឆ្នេរគុតាសព្វថ្ងៃ
ឆ្នេរគុតាសព្វថ្ងៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]