ចិន៖ នៅក្នុងពិភពសិល្បៈចិន អ្នកណាដែលថាមិនស្គាល់ តារាសម្តែងស្រី Dilraba Dilmurat ដែលជាតារាលំដាប់ និងល្បីល្បាញម្នាក់ ដែលអាចទាញយកប្រជាប្រិយភាពពីសំណាក់អ្នកគាំទ្រ បានយ៉ាងឆាប់រហ័ស។ ជាពិសេស រូបនាង ក៏ស្ថិតក្នុងចំណោមតារា១០០នាក់ ដែលជាប់ឈ្មោះជាស្រីស្អាត នៅលើពិភពលោក ផងដែរ។

ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ កាលពីថ្មីៗនេះ ក្រុមប្រមាញ់រូបថត បានថតរូបរបស់តារាស្រីរូបនេះ ជារូបមិនទាន់បានEdit ជាមុន​។ ដោយរូបនោះ បានឲ្យឃើញពីផ្ទៃមុខរបស់នាង ហាក់ដូចជា ទ្រុឌទ្រោមខុសពីធម្មតា និងមើលទៅ មិនសូវស្រស់ស្អាត ដូចសព្វដង នោះឡើយ។

ជាពិសេស រូបថតទាំងអស់នោះ ត្រូវបានគេចែកចាយពេញបណ្តាញសង្គម ដែលមិននឹកស្មានថា រូបថតពិត ដោយគ្មានការកែរបស់នាងបែបនេះសោះ ព្រោះធ្លាប់គិតថា នាងស្អាតគ្មានចន្លោះ។

យ៉ាងណាមិញ ក៏នៅតែមានហ្វេនភាគច្រើន បានព្យាយាមការពារ និងជួយនិយាយឲ្យអាយដលរបស់ខ្លួនថា មកពីនាងហត់នឿយខ្លាំង ទើបមួយរយៈចុងក្រោយនេះ សភាពមុខរបស់នាង ប្រែជាបែបនេះ៕

តោះទៅមើលរូបថតរបស់នាង ទាំងអស់គ្នា៖

Dilraba Dilmurat
Dilraba Dilmurat
Dilraba Dilmurat
Dilraba Dilmurat
សភាពរបស់នាងពេលនេះ
សភាពរបស់នាងពេលនេះ
សភាពរបស់នាងពេលនេះ
សភាពរបស់នាងពេលនេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]