ភ្នំពេញ៖ ការប្រកួតបាល់ទាត់ AFF U-22 LG Cup កាលពីយប់មិញនេះ ក្រុមយុវជនជម្រើសជាតិកម្ពុជាពិតជាធ្វើបានល្អមែនទែន ដោយបន្តរក្សាលទ្ធផលជ័យជម្នះជាលើកទី២ ដោយឈ្នះក្រុមយុវជនជម្រើសជាតិមីយ៉ាន់ម៉ា ២-០។ 

ឆ្លងកាត់ជ័យជម្នះកាលពីយប់មិញនេះ បានធ្វើឱ្យក្រុមយុវជនជម្រើសជាតិកម្ពុជា ក្លាយជាក្រុមជម្រើសជាតិទី៣ ដែលបានកក់កៅអីទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររួចជាស្រេច បន្ទាប់ពីក្រុមជម្រើសជាតិវៀតណាម និងថៃ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
ក្រុមបាល់ទាត់យុវជនជម្រើសជាតិកម្ពុជា

ស្រាប់តែពេលភ្លាមៗក្រោយជ័យជម្នះនេះ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានបង្ហោះសារកោតសរសើរ និងលើកទឹកចិត្តដល់ក្រុមយុវជនជម្រើសជាតិកម្ពុជាផងដែរ។ 

សារនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោបានសរសេរថា៖ “សូមកោតសរសើរដល់ ក្រុមកីឡាបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ២២ឆ្នាំកម្ពុជា ដែលបានខិតខំលេងបានយ៉ាងល្អ ជាមួយក្រុម U22 នៃប្រទេសមីយ៉ាន់ម៉ា (កម្ពុជា Vs មីយ៉ាន់ម៉ា )ក្នុងព្រឹត្តិការណ៍ពានរង្វាន់អាស៊ីអាគ្នេយ៍ AFF U22 Championship 2019 ដែលទើបបានបញ្ចប់ការប្រកួតមុននេះបន្តិច នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដែលកម្ពុជាឈ្នះ ២គ្រាប់ (Cam 2-0 Myanmar)។

អរគុណបងប្អូនប្រជាពលរដ្ឋដែលគាំទ្រវិស័យកីឡា ជាពិសេសក្មួយៗដែលបានចូលរួមទស្សនាផ្ទាល់នៅពហុកីឡាដ្ឋាន និងតាមទូរទស្សន៍។ សូមជូនពរកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ទទួលបានជោគជ័យថ្មីៗជាបន្តបន្ទាប់ទៀត៕”

គួរបញ្ជាក់ថាគ្រាប់បាល់ទាំង ២គ្រាប់កាលពីយប់មិញនេះ ធ្វើបានសម្រេចដោយកីឡាករខ្សែការពារ យ៊ើ សាហ្វី និងកីឡាករ ស៊ិន សុផាណាត់។ កម្ពុជានឹងត្រូវជួបជាមួយ ឥណ្ឌូនេស៊ី នាប្រកួតចុងក្រោយក្នុងពូល B នៅថ្ងៃទី ២២ ខែកុម្ភៈនេះ វេលាម៉ោង ៦:៣០នាទីល្ងាចនៅឯពហុកីឡដ្ឋានជាតិអូឡាំពិក៕

ក្រុមបាល់ទាត់យុវជនជម្រើសជាតិកម្ពុជា
លោក Felix G.Damas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា
ក្រុមបាល់ទាត់យុវជនជម្រើសជាតិកម្ពុជា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]