ភ្នំពេញ៖ កាលពីសប្តាហ៍មុននេះក្រុមហ៊ុន vivo បានបង្ហាញចេញនូវរូបភាពមួយដែលទាក់ទងទៅនឹងការត្រៀមមកដល់នូវសមាជិកថ្មី ដែលត្រូវបង្ហាញនាពេលឆាប់ៗនេះ របស់ស្មាតហ្វូននៃត្រកូល V ម៉ូឌែល vivo V15|V15Pro ដែលត្រូវបានបង្ហើបចេញមកជាមួយនឹងកាមេរ៉ាមុខផុសឡើង មានទំហំធំដល់ទៅ 32MP ហើយនិងផ្ទៃអេក្រង់លាត Ultra_FullViewTM_Display គ្មានឆក និងតំណក់ទឹក។

សម្រាប់ពេលនេះយើងនឹងធ្វើការលើកយកម៉ូឌែល V15Pro ដែលត្រូវបានបង្ហើបបន្ថែមមកជាមួយ ការរចនាបទនៃជម្រើសពណ៌ថ្មី 2 ពណ៌ សម្រាប់ឆ្នាំ 2019 នេះផងដែរគឺ ToPaz Blue (ពណ៌ខៀវបែបឆ្នូតៗ) និង Coral Red (ពណ៌ក្រហមបែបឆ្នូតៗ)។ វាជាការរចនាបែប Spectrum Ripple ដែលមើលមកពណ៌នៃទូរស័ព្ទពិតជាមានភាពស្រស់ស្អាត ហើយបង្ហាញចេញនូវភាពលេចធ្លោជាងការលាយពណ៌ធម្មតា។

អ្វីដែលពិសេសនោះសម្រាប់ម៉ូឌែល V15Pro វាត្រូវបានបំពាក់មកជាមួយនឹងកាមេរ៉ាក្រោយដល់ទៅ 3 គ្រាប់ បូករួមនឹងទំហំកាមេរ៉ាធំ 48M (f/1.8) +8MP (f2.2)+5MP (f2.4)។ យើងធ្វើការផ្តិតយករូបភាពកាន់តែមានភាពស្រស់ស្អាត ច្បាស់ត្រជាក់ភ្នែកដូចជាធម្មជាតិ។ រីឯតម្លៃរបស់វាវិញនៅតែមិនទាន់បានប្រកាស់ឲ្យបានដឹងនៅឡើយទេ។ ប៉ុន្តែនូវអ្វីដែលយើងបានដឹងនោះ vivo V15Pro នេះអាចមកដល់ក្នុងអំឡុងខែ មីនា ខាងមុខនេះហើយ។

សម្រាប់អតិថិជនដែលតែងតែគាំទ្រ ទៅលើផលិតផលស្មាតហ្វូន vivo ធ្វើការរង់ចាំសម្រាប់ការមកដល់នៃសមាជិកថ្មី vivo V15Pro មួយនេះទាំងអស់គ្នាណា។ 

ចង់ដឹងឲ្យកាន់តែច្បាស់ សូមលោកអ្នកតាមដានតាមរយៈផេកហ្វេសបុក ផ្លូវការរបស់ក្រុមហ៊ុន vivo ទាំងអស់គ្នា៕

ស្មាតហ្វូន vivo
ស្មាតហ្វូន vivo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]