ភ្នំពេញ៖ ក្រុមយុវជនជម្រើសជាតិគោព្រៃកម្ពុជា បានទទួលជោគជ័យគួរជាទីមោទនៈ ក្រោយពីបានបំបាក់ក្រុមយុវជនជម្រើសជាតិមីយ៉ាន់ម៉ា ក្នុងលទ្ធផល ២ ទល់នឹង ០។ អ្វីដែលកាន់តែរំភើបនោះគឺ លទ្ធផលដ៏ល្អនេះនាំឱ្យកម្ពុជាឈរលើកំពូលតារាងពូល B លើក្រុមយុវជនម៉ាឡេស៊ី ,ឥណ្ឌូនេស៊ី និងមីយ៉ាន់ម៉ា ដោយមាន ៦ពិន្ទុជាបណ្តោះអាសន្ន ថែមទាំងកក់កៅអីទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររួចជាស្រេចផងដែរ។

លទ្ធផលក្រុមជម្រើសជាតិកម្ពុជា ប្រកួតជាមួយក្រុមមីយ៉ាន់ម៉ា

ការប្រកួតនេះកម្ពុជាធ្វើបានយ៉ាងល្អ បើទោះបីជាមានការផ្លាស់ប្តូរសមាសភាពកីឡាករស្ទើរតែទាំងស្រុង ដោយទុកតែអ្នកចាំទីនៅដដែលប៉ុណ្ណោះ។ ដោយឡែកគ្រាប់បាល់ ២គ្រាប់របស់កម្ពុជានាយប់នេះ ធ្វើបានដោយកីឡាករ យ៊ើ សាហ្វ៊ី នៅនាទីទី ២៦និងមួយគ្រាប់ទៀតធ្វើបានដោយកីឡាករ ស៊ិន សុផាណាត់នៅនាទីទី ៥០។

ក្រុមកីឡាករជម្រើសជាតិកម្ពុជា

គួរបញ្ជាក់ថាក្រុមយុវជនជម្រើសជាតិគោព្រៃកម្ពុជា នឹងត្រូវប៉ះជាមួយក្រុមឥណ្ឌូនេស៊ីនៅថ្ងៃទី ២២ ខែកុម្ភៈខាងមុខនេះ។ ដោយឡែកបើទោះបីជាកម្ពុជា នៅសល់មួយប្រកួតទៀតក្នុងដៃយ៉ាងណាក្តី ក៏កម្ពុជាបានកក់កៅអីមួយរួចជាស្រេចទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយត្រៀមប៉ះក្រុមមួយក្នុងចំណោមក្រុមយុវជនរបស់ថៃ ឬយុវជនរបស់វៀតណាមដែលមកពីពូល A៕

ក្រុមអ្នកគាំទ្រជម្រើសជាតិកម្ពុជា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]