កូរ៉េខាងត្បូង៖ ថ្មីៗនេះ តារាចម្រៀងស្រីកំពូលសម្រស់ប្រចាំវិស័យKpopជំនាន់ទី៣ កញ្ញា Irene សមាជិកក្រុម Red Velvet ត្រូវបានជ្រើសរើស ក្លាយជាតារាអាស៊ីដំបូងគេបំផុត ដែលបានថតសម្រាប់ផ្សាយឲ្យ ប៊្រេនគ្រឿងអលង្ការប្រណីតល្បីឈ្មោះបំផុតមួយរបស់ពិភពលោក DAMIANI

ជាការពិតណាស់ អាចនិយាយបានថា វាគឺជារឿងដ៏គួរឲ្យអបអរមួយ ដោយសារតែកន្លងមក ប៊្រេន DAMIANI នេះតែងតែជ្រើសរើសតារាហូលីវូដកំពូលៗ សម្រាប់ថតផ្សាយគ្រឿងអលង្ការឲ្យពួកគេ ប៉ុន្តែពេលនេះពួកគេ បែរជាចាប់អារម្មណ៍និងបានជ្រើសរើស តារាអាស៊ីស្រីគឺតារាស្រី Irene មកថតផ្សាយឲ្យគ្រឿងអលង្ការដ៏ប្រណីត និងមានតម្លៃពួកគេផងដែរ។

មិនតែប៉ុណ្ណោះ Irene ក៏ត្រូវបានគេជ្រើសរើស អោយថតផ្សាយម៉ូតគ្រឿងអលង្ការ រចនាប្រណិតចុងក្រោយបង្អស់របស់អ៊ីតាលី ដែលមានអាយុកាលជាង ១០០ឆ្នាំ និងគ្រឿងអលង្ការមួយចំនួនផ្សេងទៀត ដែលមានតម្លៃរហូតដល់ទៅជាង១០ម៉ឺនដុល្លារឯណោះ ដែលសុទ្ធសឹងតែជាCollection ប្រណីតចុងក្រោយ រំលេចទៅដោយត្បូងពេជ្រ និងត្បូងពេជ្រមរតកភ្លឺចែងចាំង តម្លៃរាប់ពាន់រាប់ម៉ឺនដុល្លារ៕

ប៊្រេន DAMIANI
Irene ថតឲ្យប៊្រេន DAMIANI
Irene ថតឲ្យប៊្រេន DAMIANI
Irene ថតឲ្យប៊្រេន DAMIANI
Irene ថតឲ្យប៊្រេន DAMIANI

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]