ចិន៖   បុរសអ្នកមានជនជាតិចិនម្នាក់មានការខកចិត្តជាខ្លាំង ក្រោយពីសម្រេចចិត្តទិញឡានទំនើបម៉ាក Lamborghini មួយគ្រឿង ដើម្បីសុំនារីជនជាតិរុស្ស៊ីម្នាក់
រៀបការឆៅៗនៅលើដងផ្លូវសាធារណៈមួយកន្លែងមុខមហាជនជាច្រើននាក់។ យោងតាមវីដេអូឃ្លីបមួយរបស់សារព័ត៌មានចិន South China Morning Post ចុះផ្សាយថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០១៩។

រូបបុរសអ្នកមានជនជាតិចិន

បុរសអ្នកមានជនជាតិចិនម្នាក់បានកាន់ផ្កាមួយបាច់ ហើយនិយាយទៅកាន់នារីរុស្ស៊ីដែលគាត់ស្រលាញ់ថា “សូមនាងរៀបការជាមួយខ្ញុំទៅ។ ខ្ញុំបានលង់ស្រលាញ់នាងតាំងពីថ្ងៃដែលខ្ញុំបានជួបនាងដំបូង។ ខ្ញុំបានស្គាល់នាងអស់រយៈពេល ១០០ថ្ងៃដែរហើយ។ សូមមករស់នៅជាមួយខ្ញុំមកណា”។ គ្រានោះមនុស្សម្នាដែលកំពុងឈរមើលលើដងខ្លួនបានស្រែកបន្ទរថា “រៀបការជាមួយគាត់ទៅៗ”។

គេបាននិយាយទៀតថា “ខ្ញុំបានទិញឡាន (Lamborghini ) ដែលនាងស្រលាញ់ហើយ។ ហើយខ្ញុំក៏អាចទិញអ្វីៗដែលនាងស្រលាញ់បានទៀតដែរ។ ខ្ញុំពិតជាស្រលាញ់នាងខ្លាំងណាស់”។ 

នារីរុស្ស៊ីបាននិយាយតបវិញថា “សូមកុំបង្ខំខ្ញុំអី។ ខ្ញុំមិនចង់បានវាទេ។ ឲ្យខ្ញុំសុំទោស។ យើងមិនសាកសមជាមួយគ្នាទេ។ លោកឈប់ធ្វើអីចឹងទៅ”។

គ្រានោះនាងពិតជាចង់ចាកចេញពីទីនោះណាស់ ប៉ុន្តែបុរសជនជាតិចិនកាន់ដៃនាងជាប់ និងបន្តនិយាយពាក្យដដែលៗថា “ខ្ញុំមានលុយ មានអ្វីគ្រប់បែបយ៉ាង នាងចង់បានអ្វីក៏ខ្ញុំអាចទិញឲ្យបានដែរ”។ ទ្រាំមិនបាននាងបានវាសដៃចេញ  ហើយនិយាយពាក្យមួយឃ្លាចុងក្រោយថា៖“ចុះវាយ៉ាងម៉េចបើជាអ្នកមាន ?”  ហើយនាងក៏បានដើរចេញបាត់ទៅ។

ចំណែកបុរសជនជាតិចិនបានខឹងសម្បាយ៉ាងខ្លាំង។ គេបានទាត់ធាក់របស់របរផ្សេងៗដែលមានលើដងផ្លូវទាំងកំរោលរហូតមានគេចាប់ចេញ៕

មានវីដេអូនៅខាងក្រោម៖

រូបបុរសអ្នកមានជនជាតិចិន និង នារីរុស្ស៊ី
រូបបុរសអ្នកមានជនជាតិចិន និង នារីរុស្ស៊ី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]