ចិន៖ តារាចម្រៀង JJ Lin បានចែករំលែកបទពិសោធន៍ដ៏អាក្រក់របស់លោក អំពីហ្វេនផ្កាប់មុខមួយចំនួន ជាពិសេសក្មេងស្រីជំទង់អាយុ ១៦ឆ្នាំម្នាក់។

ខណៈពេលកំពុងទទួលបទសម្ភាសន៍ជាមួយនឹងទស្សនាវដ្តី Next Magazine លោកក៏បានរៀបរាប់រឿងដ៏មិននឹកស្មានមួយ ដោយកាលពីមុនមានអ្នកគាំទ្រម្នាក់ មានអាយុប្រហែល ១៦ឆ្នាំបានគោះទ្វារផ្ទះគាត់ទាំងយប់ ហើយពេលនោះនាងបានប្រគល់ខ្លួនរបស់នាងឱ្យលោកទៀតផង ប៉ុន្តែត្រូវបានលោកបដិសេធចំពោះសំណើមួយនេះ។

តារាវ័យ ៣៧ឆ្នាំរូបនេះបាននិយាយថា៖ 

«ហេតុអ្វីក៏មនុស្សស្រីទាំងនេះមិនចេះឱ្យតម្លៃខ្លួនឯង?»

JJ Lin

លោកក៏បាននិយាយអំពីអ្នកគាំទ្រម្នាក់ទៀតបានសុំថតរូបជាមួយគាត់ ហើយពេលនោះគាត់ក៏យល់ព្រម ស្រាប់តែនាងថើបលោកភ្លាមហើយថតរូបយកតែម្តង។ ក្រោយមកនាងបានបង្ហោះរូបនៅលើបណ្តាញសង្គមរបស់នាង។

លោក Lin បាននិយាយថា៖

«តើការធ្វើបែបនេះបញ្ចាក់ថា ពួកគេចូលចិត្តខ្ញុំច្រើនមែនទេ? ទេ ពួកគេគ្រាន់តែចង់អួតថា ពួកគេជិតស្និទ្ធជាមួយ JJ Lin តែប៉ុណ្ណោះ។»

គួរឱ្យដឹងផងដែរ នេះមិនមែនជាលើកទីមួយទេ ដែលលោក Lin ជួបប្រទះនូវរឿងបែបនេះ។ តួយ៉ាងកាលពីមុន ពេលលោកកំពុង​សម្តែងនៅលើឆាក ស្រាប់តែមានហ្វេនម្នាក់ផ្ញើសំបុត្រឈាម ឬសំបុត្រសរសេរដោយឈាម។ លើសពីនេះទៅទៀត ក៏មានហ្វេនម្នាក់ទៀតគំរាមថានាងនឹងសម្លាប់ខ្លួន។

លោក Lin បាននិយាយថា៖

«ហ្វេនដែលមិនចេះស្រលាញ់ខ្លួនឯង មិនមែនជាហ្វេនពិតប្រាកដរបស់ខ្ញុំទេ។ ខ្ញុំគ្រាន់តែសង្ឃឹមថាបទចម្រៀងរបស់ខ្ញុំអាចធ្វើឱ្យមនុស្សមានភាពវិជ្ជមាន និងលើកទឹកចិត្តដល់មនុស្សគ្រប់គ្នាឱ្យធ្វើអ្វីដែលពួកគេស្រលាញ់ ប្រៀបដូចជារូបខ្ញុំអីចឹង។ ទង្វើបែបនោះមិនត្រឹមប៉ះពាល់ដល់ខ្លួនឯង និងគ្រួសារទេ ថែមទាំងធ្វើឱ្យខ្ញុំសោកសៅ និងខឹងសម្បាថែមទៀត។»

យោងតាមសារព័ត៌មានបរទេសមួយបានឱ្យដឹងថា កាលពីឆ្នាំ២០១៦កន្លងទៅ មានអ្នកគាំទ្រស្រីម្នាក់ជ្រើសរើសការធ្វើអត្តឃាតបញ្ចប់ជីវិតរបស់នាង បន្ទាប់ពីជឿថាមិត្តភក្កិនាងមានទំនាក់ទំនងស្នេហាជាមួយនឹងតារាចម្រៀងចិនរូបនេះ៕

ទស្សនារូបភាព និងវីដេអូខាងក្រោម៖

JJ Lin
JJ Lin
JJ Lin
JJ Lin

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]