ភ្នំពេញ៖ ជារឿងដ៏គួរឲ្យចាប់អារម្មណ៍ខ្លាំងមែនទែន ដែលប៉ុន្មានម៉ោងមុននេះ ផលិតកម្មរស្មីហង្សមាស បានបញ្ចេញបទចម្រៀង១បទមានចំណងជើងថា “គ្រាប់ភ្លៀង” ដែលបកស្រាយដោយ តារាវ័យក្មេង៥ដួងរួមមាន កញ្ញា ឈិន ម៉ានិច្ច កញ្ញា វី ឌីណែត កញ្ញា ប៉ាច គីមមួយ កញ្ញា ឈីន រតនៈ និងកញ្ញា រ៉េត ស៊ូហ្សាណា។

ក្នុងនោះដែរ សម្រាប់បទចម្រៀងមូយបទនេះ ពិតជាប្លែកភ្នែក និងប្លែកអារម្មណ៍សម្រាប់មហាជន ព្រោះថា នេះគឺជាលើកទីមួយហើយ ដែលតារាចម្រៀងវ័យក្មេងរបស់ផលិតកម្មដ៏ធំក្នុងស្រុកមួយនេះ មានឱកាសច្រៀងរួមក្នុងបទចម្រៀងតែមួយ។

ម៉្យាងវិញទៀត បទចម្រៀង “គ្រាប់ភ្លៀង” នេះដែរ មានសាច់ភ្លេង និងអត្ថន័យពីរោះគួរឲ្យចាប់អារម្មណ៍មិនធម្មតានោះទេ ហើយមិនត្រឹមតែប៉ុណ្ណោះ នៅក្នុង MV បទចម្រៀងនេះ ក៏មានការរៀបចំខ្លួនឲ្យតារាម្នាក់ៗ ស្លៀកពាក់ប្លែកៗ បែបប្រពៃណី បុរាណ និងបែបសម័យ ដែលធ្វើឲ្យអ្នកទស្សនាហើយ អត់ទ្រាំមិនសរសើរមិនបាននោះទេ៕

កុំឲ្យខាតពេលយូរ ចង់ដឹងបទចម្រៀងថ្មីនេះ មានអត្ថន័យ និងប្លែកកម្រិតណានោះ តោះទស្សនាវីដេអូខាងក្រោម៖

បទ «គ្រាប់ភ្លៀង»
បទ «គ្រាប់ភ្លៀង»
បទ «គ្រាប់ភ្លៀង»
បទ «គ្រាប់ភ្លៀង»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឈីន រតនៈ