ភ្នំពេញ៖ ការធ្វើដំណើរនាពេលបច្ចុប្បន្ន កាន់តែមានភាពងាយស្រួលជាមួយនឹងការរីក ចំរើននៃបច្ចេកវិទ្យាថ្មី និងការពេញនិយមរបស់ទូរស័ព្ទស្មាតហ្វូន។ ថ្មីៗនេះយើងបានប្រទះឃើញមានការប្រើប្រាស់នូវកម្មវិធីទូរស័ព្ទមួយចំនួន បានផ្តល់ភាពងាយស្រួលក្នុងការរៀបគម្រោងដំណើរកម្សាន្ត ឬការធ្វើដំណើរទៅខេត្តផ្សេងៗនៅក្នុងប្រទេសកម្ពុជានិងប្រទេសជិតខាង។ កម្មវិធីទូរស័ព្ទ ដែលកំពុងមានការគាំទ្រពីអ្នកប្រើប្រាស់ និងទទួលបានការវាយតម្លៃច្រើន លើភាពងាយស្រួលរបស់វានោះមានដូចជា៖

គម្រោងធ្វើដំណើរកម្សាន្ត

១) BookMeBus ៖ ជាកម្មវីធីទូរស័ព្ទ ដែលបង្កើតដោយក្រុមជនជាតិកម្ពុជាផ្ទាល់ អាចឲ្យអ្នកទិញសំបុត្រឡានក្រុងទូក និងឡានឈ្នួលមុនពេលចេញដំណើរ ជាមួយនឹងការរើសកៅអីដោយខ្លួនឯង ជ្រើសម៉ោងធ្វើដំណើរ និងការស្វែងយល់ពីតម្លៃ និងគុណភាពរបស់ក្រុមហ៊ុនដឹកអ្នកដំណើរនៅក្នុងប្រទេសទៀតផង។ ពិសេសថែមទៀតនោះ គឺទិញភ្លាមបានភ្លាមជាមួយការទូទាត់ទឹកប្រាក់ដោយសុវត្ថិភាព។ អ្វីដែលងាយស្រួលទៀតនោះ គឺអ្នកអាចប្រើសំបុត្រអេឡិចត្រូនិច ដើម្បីឡើងឡានដោយមិនចាំបាច់ទាក់ទងទៅក្រុមហ៊ុនអ្នកដំណើរ និងចំណាយពេលទៅបង់ប្រាក់ ដើម្បីយកសំបុត្រមុនឡើងឡាននោះទេ។ អ្នកអាចស្វែងរកកម្មវីធីនេះតាមរយៈតំណនេះ http://onelink.to/bookmebus ឬអាចចូលក្នុង Bookmebus.com ដើម្បីទិញសំបុត្រ។

២) GRAB ឬ Passapp ៖ ដូចដែលអ្នកប្រទះឃើញស្រាប់ហើយ មានក្រុមហ៊ុនជាច្រើនដែលកំពុងដាក់បម្រើសេវាកម្មដឹកដំណើរ ពីកន្លែងមួយទៅកន្លែងមួយក្នុងទីក្រុង ទាំងនោះមានដូចជា GRAB Passapp Wego និងច្រើនទៀត។ យ៉ាងណាមិញ មានតែមួយចំនួនប៉ុណ្ណោះដែលមាននៅតាមបណ្តាខេត្តមួយនៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន។ ដូច្នេះគួរស្វែងយល់ថា តើក្រុមហ៊ុនទាំងនេះមាននៅទិសដៅដែលអ្នកធ្វើដំណើរទៅ ឬអត់ ព្រោះវាចំណេញពេល និងថវិកាទៀត។

៣) Booking.com ឬ Agoda : ជាធម្មតានៅពេលទៅដើរលេងនៅខេត្តម្តងៗ ពិបាកនឹងរកកន្លែងស្នាក់នៅ ជួនកាលស្គាល់ហើយតែពេលទៅដល់អស់បន្ទប់ ម្យា៉ងមិនងាយបានការបញ្ចុះតម្លៃទេ។ អ្នកអាចចូលរកកន្លែងស្នាក់នៅជាច្រើនក្នុង Booking.com Agoda Bayonia ដែលនៅក្នុងនោះអ្នកអាចស្វែងរកទីតាំងច្បាស់លាស់លើផែនទី ការរៀបចំទីកន្លែង និងដឹឹងពីគុណភាពសេវាកម្មទៀតផង។ ពេលខ្លះអ្នកអាចនឹងទទួលបានការបញ្ចុះតម្លៃច្រើនទៀត។

៤) Google trips ៖ ជាមួយកម្មវិធីទូរស័ព្ទនេះ អ្នកអាចស្វែងរកព័ត៌មានមួយចំនួនទាក់ទងកន្លែងដែលអ្នកត្រូវទៅ កន្លែងដេក ឬការកក់សំបុត្រនានា ហើយរក្សាទុកព័ត៌មានទាំងនោះ។ ក្នុងករណីអ្នកពំុអាចភ្ជាប់អីុនធើណេតបាន អ្នកអាចស្វែងរកព័ត៌មានដែលបានស្វែងរកនោះនៅក្នុងកម្មវិធី Google Trips នេះបានដោយងាយ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]