ភ្នំពេញ៖ ទាំងព្រះរាជាណាចក្រកម្ពុជា និងប្រទេសស្ទើរតែទាំងអស់ជុំវិញពិភពលោកកំពុងធ្វើការរាប់ថយក្រោយយ៉ាងអន្ទះសារ នៃវត្តមានកំពូលស្មាតហ្វូនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង។

គួរបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗនេះវីដេអូ Teaser ថ្មីមួយនៅក្នុងវេបសាយផ្លូវការរបស់ក្រុមហ៊ុនសាមសុង ដែលទើបបង្ហោះចេញជាមួយនឹងលេខ ១០ ព្រមទាំងកាលបរិច្ឆេទនៃការបង្ហាញទូរស័ព្ទដៃស្មាតហ្វូនជំនាន់ថ្មីរបស់ត្រកូល Galaxy ស៊េរីទំនើបចុងក្រោយប្រចាំឆ្នាំ២០១៩ នឹងបង្ហាញជាផ្លូវការនាពេលឆាប់ៗនេះនៅក្នុងទីក្រុងសាន់ហ្រ្វាន់ស៊ីស្កូ (San Francisco) រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក នៅថ្ងៃពុធ ទី២០ កុម្ភៈ ត្រូវនឹងថ្ងៃទី២១ កុម្ភៈ ម៉ោង ២ យប់ នៅប្រទេសកម្ពុជាយើង។

ដោយឡែកសម្រាប់ការបង្ហាញលេខ ១០ ធំៗនៅក្នុងវីដេអូ គឺចង់បញ្ជាក់ពីការអបអរសាទរខួប ១០ ឆ្នាំ របស់ Samsung Galaxy ផងដែរ។ ដូច្នេះអ្នកគាំទ្រ សាមសុង ទាំងអស់កំពុងរង់ចាំមើលថាតើទូរស័ព្ទដៃស្មាតហ្វូន Galaxy ជំនាន់ថ្មីនេះនឹងភ្ជាប់មកជាមួយនូវលក្ខណៈពិសេសអ្វីខ្លះ?

Samsung Galaxy

ប្រសិនបើលោកអ្នកទាំងអស់គ្នាចង់ដឹងច្បាស់ថា តើ Galaxy ស៊េរីទំនើបចុងក្រោយនេះមានរូបរាងពិត និងលក្ខណៈសម្បត្តិអស្ចារ្យកម្រិតណានោះ សូមកុំភ្លេចតាមដានទស្សនាការផ្សាយផ្ទាល់ពីទីក្រុងញូវយ៉កនាយប់នេះ តាមរយៈបណ្តាញសង្គមដូចខាងក្រោម៖
- វេបសាយផ្លូវការរបស់ក្រុមហ៊ុនសាមសុង: http://www.samsung.com/global/galaxy/events/unpacked/ 
- ទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុនសាមសុង: https://www.facebook.com/SamsungCambodia/?ref=br_rs 
- ទំព័រហ្វេសប៊ុកផ្លូវការរបស់សារព័ត៌មាន Khmernote: https://www.facebook.com/Khmernote/ 
- ទំព័រហ្វេសប៊ុកផ្លូវការរបស់សារព័ត៌មាន Sabay: https://www.facebook.com/SabayNewsOfficial/ 
- ទំព័រហ្វេសប៊ុកផ្លូវការរបស់សារព័ត៌មានទស្សនាវដ្តី អេឡិចត្រូនិច: https://www.facebook.com/eworldmagz/ 
- ទំព័រហ្វេសប៊ុកផ្លូវការរបស់សារព័ត៌មានខេមបូរីផត:
https://www.facebook.com/Camboreport/ 
- ទំព័រហ្វេសប៊ុកផ្លូវការរបស់ទូរទស្សន៍ Fresh News TV:
https://www.facebook.com/davidjam007/posts/1289023574570033

ដូច្នេះ សូមកុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នាថា តើមានអ្វីខ្លះ ដែលអស្ចារ្យ ចំពោះ ទូរស័ព្ទដៃ Galaxy S10 យប់នេះ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]