បរទេស៖ បន្ទាប់ពីមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពីដំណឹងរៀបអាពាហ៍ពិពាហ៍ របស់ Justin Bieber ជាមួយនឹងតារាបង្ហាញម៉ូតស្រី Hailey Baldwin មក ឃើញថាមានអ្នកបណ្ដាអ្នកគាំទ្រជាច្រើនបានសម្ដែង ពីអារម្មណ៍សប្បាយរីករាយ រីឯហ្វេនខ្លះទៀតមិនមានការពេញចិត្តយ៉ាងខ្លាំងពេលដឹងបែបនេះ ។

ជាក់ស្ដែង កាលពីថ្មីៗនេះ ក៏លេចឮពីដំណឹងដែលថា Justin Bieber កំពុងសម្រាកព្យាបាលជំងឺធ្លាក់ទឹកចិត្តហើយពិធីអាពាហ៍ពិពាហ៍របស់លោកនិង Hailey Baldwin ក៏ត្រូវបានផ្អាកខណៈពេលដែល Justin ចង់ផ្តោតទៅលើបញ្ហាសុខភាពផ្លូវចិត្តរបស់គាត់ឲ្យល្អប្រសើរសិន។

Justin Bieber និង Hailey Baldwin

យ៉ាងណាមិញ បើតាមប្រភពជិតស្និទ្ធនឹង Justin បានប្រាប់សារព័ត៌មាន E! News ថា៖“គាត់កំពុងស្វែករកការព្យាបាលបញ្ហាផ្លូវចិត្តរបស់គាត់។ គាត់កំពុងប្រឈមមុខជាមួយនឹងសភាពអារម្មណ៍មិនរីករាយដែលអស់សង្ឃឹមសម្រាប់ថ្ងៃអនាគតនេះ ហើយរហូតដល់ពេលនេះ គាត់គ្មានដំណោះស្រាយចំពោះបញ្ហានេះ។ គាត់ពិតជាចង់មានអារម្មណ៍ធូរស្បើយណាស់។ រហូតដល់ពេលនេះ គាត់បានខ្នះខ្នែងរកដំណោះស្រាយណាដែលអាចជួយគាត់បាន។"

នៅក្នុងនោះផងដែរ Justin Bieber បានសារភាពក្នុងបទសម្ភាសន៍ជាមួយនឹងទស្សនាវដ្តី Vogue ថា “ខ្ញុំពិបាករកសេចក្តីសុខសាន្ត។ ខ្ញុំគ្រាន់តែមានអារម្មណ៍ដូចជាបារម្ភខ្លាំង និងខ្ញុំចង់ឱ្យគ្រប់យ៉ាងល្អប្រសើរវិញ ហើយចង់ឱ្យគេចូលចិត្តខ្ញុំ។ Hailey ជាមនុស្សម្នាក់ដែលខ្ញុំត្រូវការ"

Justin Bieber និង Hailey Baldwin
Justin Bieber
Justin Bieber
Justin Bieber
Justin Bieber

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]