ចិន៖ កាលពីពេលថ្មីៗនេះលោក Bao Guojian ជនជាតិចិន អាយុ៣៤ឆ្នាំ ត្រូវបានគេឲ្យងារថាជា “ឪពុកគំរូប្រចាំឆ្នាំ” ដោយសារគាត់បានពាក់ឈុត Iron Man ធ្វើផ្ទាល់ដៃ ទៅសាលាមត្តេយ្យខេត្តចេជាំងដែលជាកន្លែងដែលកូនស្រីគាត់រៀន។

មូលហេតុដែលលោក Bao សម្រេចចិត្តធ្វើបែបនេះ ព្រោះកូនស្រីគាត់តែងត្រូវមិត្តភក្តិរួមថ្នាក់និយាយសើចចំអកឲ្យនាងជាញឹកញាប់។ ពួកគេគិតថា លីលី ជាមនុស្សកុហករាល់ពេលនាងនិយាយប្រាប់ពួកគេថា «ប៉ារបស់ខ្ញុំជាវីរបុរស»។

លីលីនិងប៉ារបស់នាង
ក្មេងស្រីលីលី

លីលី ប្រាប់ថា "កាលពី៣ឆ្នាំមុន ខ្ញុំបានប្រាប់មិត្តភក្តិរៀនជាមួយខ្ញុំថា ឪពុកខ្ញុំជាវីរបុរស Iron Man តែពេលនោះពួកគេបានសើចចំអកខ្ញុំ ថែមទាំងគិតថាខ្ញុំនិយាយកុហកទៀត"។

ហេតុនេះហើយ ដើម្បីលើកទឹកចិត្តកូនស្រី លោក Bao បានពាក់ចំណាយពេល ២ឆ្នាំពេញ ដើម្បីបង្កើតឈុត Iron Man ស៊េរី Mark 17 armor ពាក់បង្ហាញខ្លួននៅសាលារៀនរបស់កូនស្រីគាត់។ ឈុតនេះមានរូបរាងនិងសណ្ឋានដូចគ្នាបេះបិតទៅនឹងឈុត Iron Man របស់លោក Tony Stark ពាក់សម្តែងក្នុងរឿង “Iron Man 3”។

គួរបញ្ជាក់ថា លោក Bao បានចំណាយប្រាក់ប្រមាណ ៣ម៉ឺនយ័ន (ប្រមាណ ៤,៤០០ដុល្លារ) ដើម្បីធ្វើឈុត Iron Man Mark 17 នេះឲ្យចេញជារូបរាងឡើង ដែលប្រើប្រភេទដែកស៊ីលីខូន ប្រមាណ៣០០បន្ទះ។

ឥឡូវនេះកូនស្រីរបស់គាត់ពិតជាសប្បាយចិត្តណាស់ពេលឃើញប៉ារបស់នាងពាក់ឈុត Iron Man ទៅសាលារៀន។ នាងបាននិយាយថា “បន្ទាប់ពីឃើញបែបនេះ មិត្តភក្តិរបស់ខ្ញុំទាំងអស់បានជឿខ្ញុំហើយថា ប៉ាខ្ញុំគឺជាវីរបុរស Iron Man ហើយពួកគេបានសុំថតជាមួយគាត់ទៀត“៕

មានវីដេអូនៅខាងក្រោម៖

មិត្តភក្តិរបស់លីលី
មិត្តភក្តិរបស់លីលី
ក្មេងស្រីលីលី
លោក Bao និង លីលី
លោក Bao ពាក់ឈុត Iron Man
លោក Bao ពាក់ឈុត Iron Man

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]