ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងហើយថា តារាកំប្លែងមាឌតូចដ៏មានប្រជាប្រិយភាព នាយក្រិន ទទួលបានសុភមង្គលយ៉ាងខ្លាំង ក្រោយបានចាប់ដៃគ្នាសាងសុភមង្គល ជាមួយនឹងភរិយាដែលពោរពេញដោយក្តីស្រលាញ់ និងផ្តល់ភាពកក់ក្តៅទៅកាន់លោកជានិច្ច។

មិនខុសពីភរិយា នាយក្រិន ក៏ជាស្វាមីម្នាក់ដែលតែងតែនៅក្បែរ មើលថែភរិយា និងកូនៗ ទោះបីជាលោកមានមាឌតូចល្អិត មិនដូចស្វាមីគេដទៃយ៉ាងណាក្តី។ ទន្ទឹមនឹងភាពមើលថែ ផ្តល់ភាពកក់ក្តៅចំពោះភរិយាខ្លាំង បានធ្វើឲ្យភរិយារបស់តារាប្រុសរូបនេះ បានបង្ហោះសារ និយាយរៀបរាប់ថាស្វាមីរបស់ខ្លួនពិតជាល្អ។

នៅក្នុងនោះដែរ នាងក៏បានបង្ហើបយ៉ាងដូច្នោះថា៖«អាចនិយាយបានថាគាត់ជាអ្វីគ្រប់យ៉ាងរបស់ខ្ញុំក៏ថាបាន ព្រោះគាត់ជាអ្នកដែលបំពេញចន្លោះខ្វះខាតរបស់ខ្ញុំ ហើយក៏ជាអ្នកដែលធ្វើអ្វីគ្រប់យ៉ាងដើម្បីគ្រួសារយើង គាត់តែងតែយកចិត្ដទុកដាក់ចំពោះមនុស្សដែលនៅជំវិញខ្លួន ទោះអ្នកផ្សេងមើលមកគាត់ជាមិនល្អក៏ដោយ ទោះគេមើលមកគាត់គ្មានតម្លៃ តែចង់ប្រាប់ថាគាត់ជាមនុស្សមានតម្លៃណាស់ សម្រាប់គ្រួសារខ្ញុំ អរគុណដែលបានធ្វើប្ដីល្អជាប៉ាដ៏ល្អរបស់កូនយើង»។

ក្រោយពីបានឃើញសារដ៏មានអត្ថន័យជ្រាលជ្រៅនេះ ក៏បានធ្វើឲ្យមហាជនជាច្រើន ពិតជារំភើប និងសប្បាយនៅក្នុងចិត្តជំនួសគ្រួសារលោក ដែលមានសុភមង្គលនឹងគ្នាខ្លាំងបែបនេះ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

នាយក្រិន និងភរិយា
នាយក្រិន និងភរិយា
នាយក្រិន និងភរិយា
នាយក្រិន និងភរិយា
នាយក្រិន និងគ្រួសារ
នាយក្រិន និងកូនៗ
នាយក្រិន និងកូនៗ
សាររបស់ភរិយានាយក្រិន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយ ក្រិន