ជីវិត តែងតែត្រូវឆ្លងកាត់ និងជួបបញ្ហា រឿងរ៉ាវជាច្រើនរាប់មិនអស់ ក៏មានរឿងខ្លះ យើងពិតជាស្មានមិនដល់ថា វាកើតឡើងបានដោយរបៀបណា? ហេតុអ្វីវាអាចទៅរួច? ហេតុអ្វី យើងត្រូវមកជួបរឿងបែបនេះ? ហេតុអ្វី យើងដើរមកដល់ចំណុចមួយនេះ ក៏មានមនុស្សខ្លះ យើងបានស្គាល់ បានស្រលាញ់ បានក្បែរ តែក៏អាចបែកបាក់ ឃ្លាតឆ្ងាយថ្ងៃណាមួយ។

មនុស្សយើងធ្លាប់ស្រលាញ់ខ្លាំង ក៏អាចប្រែទៅជាស្អប់ រឿងខ្លះធ្លាប់ជួប ក៏អាចភ្លេច ធ្លាប់ឈឺចាប់ ខូចចិត្តកម្រិតណា ក៏អាចបានធូរស្រាលចិត្ត ធ្លាប់ជួបបញ្ហា លំបាកប៉ុនណា ក៏អាចឆ្លងផុតមកបាន គ្រប់យ៉ាង គឺពេលវេលាជាអ្នកព្យាបាល ពេលវេលានឹងជួយឱ្យយើងបានល្អប្រសើរជាងមុន បានយល់ដឹង និងរឹតតែរឹងមាំជាងមុន ដរាបណាយើងមិនទន់ជ្រាយ មិននៅតែល្ងង់ឆោតដដែលៗ។

- ពេលអ្នកជួបទុក្ខលំបាក មានបញ្ហា សូមអត់ធ្មត់ ហើយឆ្លាតឱ្យបានច្រើន។
- ពេលជួបមនុស្សមិនល្អ ក៏សូមឱ្យសិក្សា ហើយព្យាយាមចៀសឱ្យឆ្ងាយពីគេ។
- ពេលឈឺចាប់ ឬខូចចិត្តខ្លាំង ក៏សូមឱ្យរឹងមាំ កុំបាក់ទឹកចិត្ត ហើយព្យាយាមសម្រាលចិត្ត គិតរឿងល្អៗ។
- ពេលហត់ចិត្តខ្លាំង ក៏សូមឱ្យសម្រាក ដើរលេងលំហែខ្លះទៅ។ 

រូបតំណាង

ក្នុងជីវិតមនុស្សម្នាក់ៗ រឿងដែលពិបាកបំផុត មិនមែនពេលជួបទុក្ខលំបាកទេ តែវាជាពេលដែលអ្នកមិនរឹងមាំ មិនចេះអត់ធ្មត់ មិនហ៊ានប្រឈមមុខនឹងទុក្ខលំបាក ហើយមិនព្រមដោះស្រាយ។

មួយវិញទៀត សម្រាប់មនុស្សដែលធ្វើឱ្យយើងឈឺចាប់ ខូចចិត្ត មនុស្សដែលចូលមកក្នុងជីវិតយើង ហើយក៏ចាកចេញទៅ សូមឱ្យគិតថា មិនមែនគ្រប់គ្នា សុទ្ធតែកើតមកដើម្បីបានរស់នៅជាមួយយើងរហូតឡើយ ហើយគេក៏មិនមែនកើតមកដើម្បីយើងដែរ សម្រាប់មនុស្សខ្លះ គឺគេគ្រាន់តែចៃដន្យ ដើរចូលមកក្នុងជីវិតយើងមួយពេលខ្លី ចូលមកដើម្បី បង្រៀនយើង ពីមេរៀនជីវិតមួយចំនួនតែប៉ុណ្ណោះ រួចពីនោះ យើងក៏នឹងបែកគេទៅ ហើយត្រូវមកជួបមនុស្សថ្មីៗបន្តទៀត ដូច្នេះ កុំឱ្យខ្លួនឯង លិចលង់ ផុងចិត្ត មានវិបត្តិជាមួយនឹងអតីតកាលអី ត្រូវធ្វើខ្លួនឯងឱ្យរឹងមាំ ដើម្បីជីវិតថ្មី ជួបមនុស្សថ្មីៗ ជីវិតយើងមិនមែននៅតែមួយកន្លែងរហូតឡើយ៕

រូបតំណាង

ខ្មែរឡូតសូមរក្សសិទ្ធិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]