បារាំង៖  ក្រុមបាល់ទាត់ FC Barcelona ហាក់គ្មានសំណាងទាល់តែសោះ សម្រាប់ការប្រកួតទល់នឹង Lyon កាលពីយប់មិញ ពោលគឺខ្សែប្រយុទ្ធរបស់ Barcelona មិនអាចបំប៉ោងសំណាញ់ទីក្រុម Lyon បានសម្រេចឡើយ បើទោះបីជាមានឱកាសស៊ុតជាង ២០លើកក៏ដោយ។  កំពូលកីឡាកររបស់ Barcelona រួមមាន Lionel Messi, Luis Suarez, Coutinho ជាដើម បានព្យាយាមយ៉ាងខ្លាំងក្នុងការរកគ្រាប់បាល់ ប៉ុន្តែនៅតែមិនអាចទម្លុះសំណាញ់ទីរបស់អ្នកចាំទី Anthony Lopes របស់ Lyon បានដដែល។

កីឡាករ Luis Suarez
ការប្រកួតរវាង Barcelona ទល់នឹង Lyon កាលពីយប់មិញនេះ

សម្រាប់ការប្រកួតទល់នឹង Lyon នេះ ក្រុម Barcelona ជឿជាក់យ៉ាងខ្លាំងថានឹងអាចទម្លាក់ក្រុមបារាំងមួយនេះ ឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយជាលើកទី១១ ជាប់ៗគ្នា ប៉ុន្តែបើមើលតាមទម្រង់លេងកាលពីយប់មិញ  Barcelona អាចនឹងត្រូវធ្វើការធ្ងន់បន្តិចសម្រាប់ការប្រកួតជើងទី២។ 

គួរបញ្ជាក់ផងដែរថា ការប្រកួតជើងទី២ រវាង Barcelona និង Lyon នឹងត្រូវធ្វើឡើងនៅថ្ងៃទី ១៣ ខែមីនា នាកីឡដ្ឋាន Camp Nou របស់ Barcelona៕

សូមទស្សនាវីដេអូសង្ខេបការប្រកួតនៅខាងក្រោម៖

ការប្រកួតរវាង Barcelona ទល់នឹង Lyon កាលពីយប់មិញនេះ
ការប្រកួតរវាង Barcelona ទល់នឹង Lyon កាលពីយប់មិញនេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]