ភ្នំពេញ៖ កាលពីថ្មីៗនេះដែរ តារាសម្តែងស្រី ថាវរី ហៅ ម៉ារី បានរៀបចំ ឡើងវីឡាថ្មី យ៉ាងអធិកអធមខ្លាំង ក្រោយធ្វើហើយ អស់រយៈពេលយូរឆ្នាំ។

ក្នុងនោះ តារាស្រីរូបនេះ ក៏បាននិមន្តព្រះសង្ឃ សូត្រមន្ត ដើម្បីលើករាសី នាំលាភចូលផ្ទះ នៅពេលព្រឹក ហើយនៅពេលល្ងាច រូបនាង ក៏បានរៀបចំកម្មវិធីសប្បាយ ជាមួយនឹងមិត្តភក្តិ និងបងប្អូន។ ជាពិសេស ទាំងនាង និងមិត្តភក្តិរបស់នាងប៉ុន្មាននាក់ បានលេងឈុតក្រហមឆើតយ៉ាងខ្លាំងឲ្យដូចគ្នា ធ្វើឲ្យអ្នកចូលរួម ពិបាកបែងចែកថា អ្នកណាស្អាតជាងអ្នកណាណាស់។

គួរបញ្ជាក់ផងដែរថា ម៉ារី និង មិត្តភក្តិប៉ុន្មាននាក់ ដែលក្នុងនោះ ក៏ជាតារាដូចនាង បានស្គាល់ និងស្និទ្ធស្នាលគ្នា ប្រៀបបីដូចជាបងប្អូននឹងគ្នា ដូច្នេះហើយ ទើបក្នុងកម្មវិធីពិសេសរបស់ម៉ារី  ទើបពួកគេ បង្ហាញនូវឈុតដូចៗគ្នាបែបនេះ៕

ម៉ារី
ពិធីឡើងផ្ទះរបស់នាង
ពិធីឡើងផ្ទះរបស់នាង
ម៉ារី
ម៉ារី
ម៉ារី និងមិត្តភក្តិ
ម៉ារី និងមិត្តភក្តិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឡុង ថាវរី ហៅម៉ារី