ថៃ៖ កាលពីជាង៨ខែមុន ស្រ្តីជនជាតិថៃមានជំងឺរង្វេងរង្វាន់ម្នាក់ បានចាកចេញពីផ្ទះបម្រុងទៅលេងផ្ទះកូនប្រុសរបស់គាត់ដែលនៅជិតហ្នឹង  ផ្ទុយទៅវិញបែរជាគាត់បានដើរជ្រុលហួសអស់ជាង ៦៤០គីឡូម៉ែត្រធ្លាយដល់ប្រទេសចិនឯណោះ។

អ្នកស្រី Kaeomanee Arjaw វ័យ ៥៩ឆ្នាំ រស់នៅទីក្រុងឈៀងរ៉ៃ ជិតតំបន់ត្រីកោណមាស ជាប់ព្រំប្រទល់ប្រទេសថៃ ឡាវ និងភូមា ត្រូវបានក្រុមគ្រួសារប្តឹងប៉ូលិសថា បានបាត់ខ្លួនកាលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨។ តែកាលពីសប្តាហ៍មុននេះ គាត់បានជួបជុំកូនស្រីវិញហើយ បន្ទាប់ពីមន្រ្តីប៉ូលិសចិនបានរកឃើញគាត់នៅក្នុងទីក្រុងគុនមីង ខេត្តយូណាន ហើយរាយការណ៍ទៅប៉ូលិសថៃ។

មន្រ្តីប៉ូលិសចិនបានឱ្យដឹងថា ពួកគេបានរកឃើញអត្តសញ្ញាណប័ណ្ណថៃ លើខ្លួនអ្នកស្រី Kaeomanee  ទើបទាក់ទងទៅប៉ូលិសថៃភ្លាមៗ។ ចំពោះផ្លូវដែលស្រ្តីរូបនេះអាចធ្វើដំណើរមកដល់ប្រទេសចិនបាន គេពុំទាន់ដឹងប្រាកដទេ តែបើមើលតាមផែនទី វាក៏នៅជិតប្រទេសចិនដែរ។

ប៉ូលិសអន្តោប្រវេសន៍ថៃបាននិយាយថា៖

«គាត់បានប្រាប់ខ្ញុំថាដើរទៅដល់ទីនោះដោយថ្មើរជើង ហើយសុំអាហារគេហូបនៅតាមផ្លូវជាហូរហែ។»

ក្រោយពីកូនស្រីរបស់គាត់ទទួលបានដំណឹងរួច នាងក៏ប្រញាប់ជិះយន្តហោះទៅទីក្រុងគុនមីងទទួលយកម្តាយនាងមកវិញភ្លាមៗដែរ។ ពួកគេបានយំឱបគ្នានៅពេលបានជួបគ្នាវិញ។  កូនស្រីគាត់ថា ម្តាយស្រកអស់ ២០គីឡូ។  ចុងក្រោយពួកគេក៏ត្រលប់ទៅផ្ទះជួបជុំក្រុមគ្រួសារវិញ៕ 

ទស្សនារូបភាព និងវីដេអូខាងក្រោម៖

ម្តាយ និងកូនបានជួបជុំគ្នា
ម្តាយ និងកូនបានជួបជុំគ្នា
រូបភាពសមត្ថកិច្ចជួយស្រ្តីមានជំងឺរង្វេងរង្វាន់ម្នាក់នេះ
ផែនទីពីទីក្រុងឈៀងរ៉ៃ ទៅទីក្រុងគុនមីង
រូបភាពសមត្ថកិច្ចជួយស្រ្តីមានជំងឺរង្វេងរង្វាន់ម្នាក់នេះ
រូបភាពសមត្ថកិច្ចជួយស្រ្តីមានជំងឺរង្វេងរង្វាន់ម្នាក់នេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]