អង់គ្លេស៖ ព័ត៌មានចចាមអារ៉ាមជាច្រើនបានលេចឮឡើង ជុំវិញតំណែងគ្រូបង្វឹករបស់ក្លិបតោខៀវ Chelsea ស្របពេលដែលលោក Maurizio Sarri គ្រូបង្វឹកបច្ចុប្បន្នរបស់ Chelsea កំពុងមានបញ្ហាដឹកនាំក្រុមមិនបានល្អ។ ជាក់ស្តែង លោក Sarri ទើបតែបានដឹកនាំក្រុម Chelsea ធ្លាក់ពីពានរង្វាន់ FA Cup ក្រោមថ្វីជើងរបស់ Man UTD ខណៈដែលតោខៀវគឺជាម្ចាស់ជើងឯកឆ្នាំមុន។

លោក Maurizio Sarri
Chelsea ប្រកូតជាមួយ Man UTD យប់មិញ

ដោយសារបែបនេះហើយ ទើបមានព័ត៌មានបែកធ្លាយអំពីការចង់បានលោក Zidane ដែលជាអតីតគ្រូបង្វឹករបស់ក្លិប Real Madrid មកដឹកនាំក្រុម Chelsea ជំនួសលោក Sarri។ ប៉ុន្តែបើយោងតាម The Sun បានឱ្យដឹងថា អតីតគ្រូបង្វឹកដែលជួយ Real Madrid ឈ្នះពាន UCL ៣សម័យកាលជាប់គ្នារូបនេះ បានទាមទារលក្ខខណ្ឌធំៗចំនួន ៣ មុននឹងលោកយល់ព្រមមកដឹកនាំក្រុមនៅអង់គ្លេសមួយនេះ។

លក្ខខណ្ឌធំៗទាំង ៣នោះរួមមាន៖

១. ក្លិប Chelsea ត្រូវតែបន្តកុងត្រារក្សាកីឡាករ Eden Hazard ឱ្យបាន ដោយលោក Zidane យល់ថា លោកអាចងាយស្រួលកសាងក្រុមល្អមួយដោយមានវត្តមានរបស់កីឡាករសញ្ជាតិប៊ែលហ្សិករូបនេះ។ 

កីឡាករ Eden Hazard

២. Zidane ត្រូវការលុយចំនួន ២០០លានផោនបន្ថែមទៀត ពីលើលុយដែលលក់កីឡាករដែលមិនត្រូវប្រើ សម្រាប់ការនាំចូលកីឡាករថ្មីដើម្បីពង្រឹងក្រុម។

លោក Zidane

. សិទ្ធិអាទិភាពសម្រាប់ការសម្រេចចិត្តនាំយកបុគ្គលិក ឬកីឡាករថ្មីណាម្នាក់មកចូលរួមក្រុម ដោយអាចពិភាក្សាជាមួយលោកស្រី Marina Granovskaia បាន។

លោកស្រី Marina Granovskaia

បើយោងតាមប្រភពដដែលនេះបានបញ្ជាក់ថា Chelsea ហាក់ដូចជាមិនពេញចិត្តលោក Sarri ឡើយសម្រាប់ស្ថានភាពបច្ចុប្បន្ននេះ ខណៈដែលក្លិបកំពុងព្យាយាមធ្វើយ៉ាងណា អាចចរចាដើម្បីនាំយកលោក Zidane មកកាន់ក្លិប Chelsea ឱ្យបានចាប់ពីរដូវកាលក្រោយទៅ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]