កូរ៉េខាងត្បូង៖ ថ្មីៗនេះ រូបថតកាលពីរៀនថ្នាក់វិទ្យាល័យរបស់ តារាKpopស្រីពន្លកថ្មីសមាជិកក្រុម ITZY នាង Yuna កំពុងតែអង្រួនបេះដូងអ្នកគាំទ្រកម្លោះក្រមុំជាមួយនឹង រូបសម្រស់ស្រស់ស្អាតបែបសិស្សសាលារបស់នាង។

ជាក់ស្តែង រូបថតប៉ុន្មានសន្លឹកខាងក្រោមនេះ គឺជារូបថតរបស់ Yuna កាលពីនាងមានអាយុ១៥ឆ្នាំ មិនតែប៉ុណ្ណោះ យោងតាមប្រភពជិតដិតបានឲ្យដឹងថា តារាស្រីរូបនេះ ថែមទាំងជាអត្តពលិកកីឡាបាល់ទះដ៏ឆ្នើមម្នាក់ ប្រចាំសាលាថែមទៀតផង។ លើសពីនេះទៅទៀតនោះ នាងក៏ធ្លាប់ចូលប្រកួតកីឡា នៅក្នុងព្រឹត្តិការណ៍កីឡាដ៏ធំមួយផងដែរ។

តួយ៉ាង ក្នុងរូបថតខាងក្រោមនេះ Yuna បានស្លៀកសម្លៀកបំពាក់ជាកីឡាការីនីបាល់ទះ ដែលពោរពេញទៅដោយទំនុកចិត្ត ភាពជឿជាក់ ដែលវាធ្វើឲ្យរូបសម្រស់របស់នាងកាន់តែមានភាពលេចធ្លោផងដែរ។ បន្ថែមពីនេះ បណ្តាអ្នកលេងអ៊ីនធើណែតជាច្រើន ក៏បានធ្វើការកោតសរសើរពីរូបសម្រស់នាង និងថែមទាំងបានប្រៀបធៀបនាងដូចជាតួឯកស្រីស្រីម្នាក់ ក្នុងខ្សែភាពយន្តថែមទៀតផងដែរ៕  

Yuna ក្រុម ITZY បច្ចុប្បន្ន
Yuna ក្រុម ITZY បច្ចុប្បន្ន
Yuna ក្រុម ITZY បច្ចុប្បន្ន
Yuna ក្រុម ITZY កាលនៅរៀនវិទ្យាល័យ
Yuna ក្រុម ITZY កាលនៅរៀនវិទ្យាល័យ
Yuna ក្រុម ITZY កាលនៅរៀនវិទ្យាល័យ
Yuna ក្រុម ITZY កាលនៅរៀនវិទ្យាល័យ
Yuna ក្រុម ITZY កាលនៅរៀនវិទ្យាល័យ
Yuna ក្រុម ITZY កាលនៅរៀនវិទ្យាល័យ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]