ថៃ៖ សព្វថ្ងៃនេះ តារាសម្តែងវ័យក្មេង ជនជាតិថៃវ័យ៦ឆ្នាំមានឈ្មោះថា Inter Rungrada កំពុងទទួលបានប្រជាប្រិយភាពខ្លាំងមែនទែន ក្រោយពីប្អូនបានបង្ហាញខ្លួននៅក្នុងរឿងភាគល្បីជាច្រើន។

យ៉ាងណាមិញ កាលពីថ្មីៗនេះ កុមារី Inter Rungrada បានធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្ររបស់ប្អូនភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលឃើញប្អូនបានរៀនភាសាខ្មែរ ដោយនិយាយយ៉ាងច្បាស់ដូចថ្ងៃ ក្នុងវីដេអូមួយថា៖ “ជំរាបសួរបងប្អូនគ្រប់ៗគ្នា”

ទោះជាយ៉ាងណាក្តី ក្រោយពីឃើញកាយវិការ ដ៏គួរឲ្យស្រលាញ់របស់តារាវ័យក្មេងម្នាក់នេះ មហាជនបានលាន់មាត់សរសើររូបនាងគ្រប់ៗគ្នា។

មិនត្រឹមតែប៉ុណ្ណោះ មហាជនក៏សង្ឃឹមថាប្អូននឹងអាចនិយាយភាសាខ្មែរ ឲ្យបានច្រើន និងច្បាស់ជាងនេះ នៅពេលដែលប្អូនមានវ័យធំជាងនេះផងដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖ 

Inter Rungrada
Inter Rungrada
Inter Rungrada
Inter Rungrada

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]