កូរ៉េខាងត្បូង៖ តារាចម្រៀង និងតារាសម្តែងកូរ៉េដ៏ល្បី Rain ប្រិយមិត្តប្រាកដជាស្គាល់លោកច្បាស់តាមរយៈខ្សែភាពយន្ត និងបទចម្រៀងនានា។ ជាពិសេសលោកក៏ធ្លាប់មកប្រគំតន្ត្រីនៅក្នុងប្រទេសកម្ពុជាថែមទៀតផង។

គួររំលឹកផងដែរថា Rain បានរៀបការជាមួយនិងតារាស្រី Kim Tae Hee កាលពីខែមករា ឆ្នាំ២០១៧ និងមានកូនស្រីម្នាក់។

ជាក់ស្តែងគ្រប់គ្នា តែងតែសង្កេតឃើញថាលោកមិនសូវនិយាយអ្វីដែលទាក់ទងនិងភរិយារបស់លោកប៉ុន្មានទេ។ ជាមួយគ្នានោះដែរ Rain បានបកស្រាយពីមូលហេតុនេះនៅក្នុងកម្មវិធីមួយដែលមានឈ្មោះថា Ask Us Anything របស់ទូរទស្សន៍ JTBC យ៉ាងដូច្នោះថា៖

« ខ្ញុំមិនដែលនិយាយថា មិននិយាយរឿងដែលទាក់ទងនិងនាងទេ ប៉ុន្តែរាល់ថ្ងៃនេះទោះបីជាខ្ញុំប្រយ័ត្នក្នុងការនិយាយពីនាងប៉ុណ្ណាក៏ដោយ ក៏នៅតែមានព័ត៌មានមិនល្អមកដល់ពួកខ្ញុំទាំងពីរជានិច្ច។ មិននិយាយពីនាងមិនមែនបានន័យថាខ្ញុំមិនបារម្ភពីនាងទេ ប៉ុន្តែព្រោះតែស្រលាញ់ និងបារម្ភខ្លាំងទើបធ្វើបែបនេះ។ ដូច្នេះហើយបានជាខ្ញុំព្យាយាមបែងចែកឲ្យដាច់រវាងការងារ និងរឿងគ្រួសារ»។

ជាការពិតណាស់ តារាជាមនុស្សដែលគ្របើគ្នាស្គាល់និងចាប់អារម្មណ៍ច្រើន ជាហេតុដែលងាយនឹងមានព័ត៌មានខ្លាំងណាស់ ដូច្នេះត្រូវតែមានការប្រយ័ត្នឲ្យខ្លាំងបំផុត៕ 

Rain និងភរិយា
Rain និងភរិយា
Rain និងភរិយា
Rain និងភរិយា
Rain និងភរិយា
Rain និងភរិយា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]