អាមេរិក៖ លោក Enkh-Erdene រហស្សនាម  «Mongolian Cowboy ឬ Cowboy ជនជាតិម៉ុងហ្គោលី» បានបង្ហាញខ្លួននៅក្នុងកម្មវិធីប្រលងចម្រៀង «The World’s Best» ធ្វើឱ្យមហានជនមានការភ្ញាក់ផ្អើលជាខ្លាំងជាមួយសំនៀងដ៏អស្ចារ្យរបស់លោក។

នេះជាលើកដំបូងហើយដែលលោកមកកាន់ទឹកដីសហរដ្ឋអាមេរិក ហើយលោកមិនចេះភាសាអង់គ្លេសឡើយ ប៉ុន្តែលោកនៅតែអាចច្រៀងចម្រៀងប្រភេទ Country Song បទ  «Amarillo by Morning» បានយ៉ាងល្អបំផុត។

តារាចម្រៀងមុខស្រស់រូបនេះក៏បានប្រាប់ពិធីករ James Corden ថា លោកចង់ទៅលេងសមុទ្រ ខណៈពេលលោកមកកាន់សហរដ្ឋអាមេរិកនេះ។

នៅពេលលោក Enkh បញ្ចេញសំនៀងភ្លាមធ្វើឱ្យគណៈកម្មការរួមមាន RuPaul, Drew Barrymore និង Faith Hill មានការភ្ញាក់ផ្អើលជាខ្លាំង ពួកគេមិននឹកស្មានថាលោក Enkh អាចច្រៀងចម្រៀង Country Song បានយ៉ាងល្អឥតខ្ចោះបែបនេះនោះទេ។

ក្រោយពីការសម្តែងនេះចប់ គណៈកម្មការអ្នកនាង Faith Hill បាននិយាយថា៖

«ខ្ញុំពិតជារកពាក្យថ្លែងមិនបានមែន។ លោកបានជ្រើសរើសចម្រៀង Country ដែលពេញនិយម និងល្អបំផុតយកមកច្រៀង ហើយវាពិតជាអស្ចារ្យខ្លាំងពិតមែន ហើយខ្ញុំក៏ជាអ្នកគាំទ្រលោក George Strait ផងដែរ។»

គួរបញ្ជាក់ផងដែរ បទចម្រៀង «Amarillo by Morning» ម្ចាស់សំនៀងដើមគឺលោក George Strait។ បទនេះគឺជាបទមួយក្នុងចំណោមបទ Country Song ល្បីផ្សេងៗទៀតរបស់លោក។

ពិតប្រាកដណាស់ លោក Enkh ប្រាកដជាជាប់វគ្គនេះ និងបន្តទៅវគ្គបន្តទៀត។

ដោយឡែក នេះមិនមែនជាលើកទីមួយដែលតារាចម្រៀងមុខស្រស់រូបនេះយកបទ “Amarillo by Morning” យកមកច្រៀងនោះទេ។ តួយ៉ាងកាលពីឆ្នាំ ២០១៦ លោកក៏បានយកបទនេះទៅសម្តែងនៅក្នុងការប្រកួត «Mongolia's Got Talent» ផងដែរ៕ 

ទស្សនារូបភាព និងវីដេអូខាងក្រោម៖

រូបភាពនៅក្នុងកម្មវិធី
រូបភាពនៅក្នុងកម្មវិធី
រូបភាពនៅក្នុងកម្មវិធី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]