បរទេស៖ យោងតាមសារព័ត៌មាន The Sun បានឱ្យដឹងថា កីឡាករ Conor McGregor នឹងត្រូវជួបជាមួយកីឡាករ Donald “Cowboy” Cerrone ក្នុងការត្រលប់មកកាន់ព្រឹត្តិការណ៍ UFC វិញនាពេលខាងមុខ។ គួររម្លឹកថា បច្ចុប្បន្ននេះ កីឡាករ Conor McGregor កំពុងជាប់បម្រាម ៦ខែពី UFC ក្រោយពេលដែលគេបានប៉ះទង្គិចគ្នានៅក្រៅទ្រង់ ជាមួយកីឡាករ Khabib Nurmagomedov។

កីឡាករ Conor McGregor
កីឡាករ Donald Corrone

ក្រោយចប់បម្រាមនេះ McGregor អាចនឹងត្រលប់មកកាន់សង្វៀងក្នុងទ្រុងសាជាថ្មីម្តងទៀត ស្របពេលដែលកីឡាករ Donald Cerrone បានបោះពាក្យទៅកាន់ McGregor។ បើតាមការបង្ហើបពីអ្នកអត្ថាធិប្បាយប្រដាល់ លោក Joe Rogan បានឱ្យដឹងកាលពីថ្ងៃសៅរ៍ថា ការប្រកួតរវាង McGregor និង Cerrone បានព្រមព្រៀងរួចរាល់ហើយ។

ដោយឡែកលោក Dana White ប្រធានស្ថាប័ន UFC បាននិយាយថា៖ “ខ្ញុំពេញចិត្តសម្រាប់ការប្រកួតរវាង McGregor និង Cerrone ព្រោះពួកគេសុទ្ធតែជើងខ្លាំង ថែមទាំងបានបោះពាក្យសម្តីបបួលគ្នាទៅវិញទៅមកទៀតផង ហើយការប្រកួតរវាងពួកគេទាំង២នេះ ខ្ញុំឯកភាពមួយទំហឹងតែម្តង”៕ 

ប្រធានស្ថាប័ន UFC លោក Dana White

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]