ថៃ៖ រាល់ពេលតារាប្រុសស្រីសម្តែងរឿងជាមួយគ្នា ភាគច្រើនតែងតែមានអ្នកគាំទ្រស្រលាញ់ចូលចិត្តហើយចង់ឲ្យពួកគេក្លាយជាគូស្នេហ៍និងគ្នាពិតប្រាកដ។ ដូចតារាសម្តែងប្រុស Toey Pongsakorn និងតារាសម្តែងស្រី Cheer Thikumporn ជាដើម អ្នកគាំទ្រចង់ឲ្យពួកគេទាំងពីរស្រលាញ់គ្នា។

ដោយយោងតាមប្រភពព័ត៌មានមួយ Toey បានធ្វើការបកស្រាយចំពោះរឿងនេះយ៉ាងដូច្នោះថា៖ 

« តាមពិតគ្រាន់តែជាអ្វីដែលអ្នកគាំទ្រគិតតែប៉ុណ្ណោះ ប៉ុន្តែខ្ញុំចាត់ទុកថាជារឿងមួយដែលល្អ ទោះបីជាពួកខ្ញុំទាំងពីរមិនបានធ្វើការរួមគ្នាទៀតក៏ដោយ ហើយក៏ចង់អរគុណដូចគ្នាដែលនៅតែគាំទ្រគូពួកខ្ញុំទាំងពីរតាំងពីពេលដែលមានការសម្តែងរឿងជាមួយគ្នារហូតមកពេលនេះរយៈពេល៣ឆ្នាំហើយ។ ឱកាសដែលត្រលប់មកសម្តែងជាមួយគ្នាវិញ ខ្ញុំក៏មិនទាន់ដឹងដែរ ត្រូវចាំមើលសិន។ រឿងដែលអ្នកគាំទ្រចង់ឲ្យពួកខ្ញុំទាំងពីរស្រលាញ់មែនទែន គឺសម្រាប់រឿងនេះខ្ញុំក៏មិនដឹងដែរ ប៉ុន្តែពេលនេះខ្ញុំនិងបង Cheer នៅតែមានភាពជិតស្និទ្ធជាមួយគ្នាដូចដើម នៅតែជាបងប្អូនរួមការងារនិងគ្នាដូចដើម ទោះបីជាពេលមិនសូវ បានជួបគ្នាក៏នៅតែទូរស័ព្ទរកគ្នាដូចដើម»៕

Toey Pongsakorn
Toey Pongsakorn
Cheer Thikumporn
Cheer Thikumporn
Toey និង Cheer
Toey និង Cheer
Toey និង Cheer

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]