ភ្នំពេញ៖ ខ្សែភាពយន្ត «រូបថតខ្មោច» បានដាក់បញ្ចាំងនៅក្នុងរោងភាពយន្តកាលពីម្សិលមិញនេះ ដែលខ្សែភាពយន្តមួយនេះនិយាយអំពីសិស្សសាលាមួយក្រុម ដែលពួកគេបានសម្រេចចិត្តទៅអគារចាស់ ដែលគេបោះបង់ចោលមួយដើម្បីលេងនៅហ្គេមចាប់ខ្មោចនៅក្នុងទូរស័ព្ទដៃនឹងនៅក្នុង VR។
ការលេងហ្គេមរុករកខ្មោចនៅក្នុងអគាចាស់របស់ពួកគេមានភាពសម្បាយរីករាយជាធម្មតា រហូតដល់មានមិត្តរបស់ពួកគេម្នាក់ថតជាប់នៅរូបថតខ្មោចមួយសន្លឹក តែអ្វីដែលរន្ធត់នោះគឺ ខ្មោចក្នុងរូបនោះគឺមិនមាននៅក្នុងហ្គេមរបស់ពួកគេឡើយ។ ដោយមិនយកនៅរូបថតនោះជារឿងដែលគួរឱ្យខ្លាច និងព្រួយបារម្ភ គ្នារបស់គេបែរជាសម្រេចចិត្តផ្ញើរូបថតនោះទៅឯមិត្តភក្តិដទៃទៀត។
ហេតុការណ៍ចម្លែកក៏ចាប់ផ្ដើមកើតមានឡើងទៅលើអ្នកដែលបានទទួលនូវរូបថតទាំងអស់នោះ។ ខ្មោចនៅក្នុងរូបថតដែលពួកគេថតបាននៅឯអគារចំណាស់នោះ បានចាប់ផ្ដើមតាមព្យាបាទអ្នកទទួលរូបថតទាំងអស់។ ខ្សែភាពយន្តខ្មោចបែបលងបន្លាចរឿង «រូបថតខ្មោច» មានចាក់បញ្ចាំងនៅរោងភាពយន្តចាប់ពីថ្ងៃនេះតទៅហើយ។ ចង់ដឹងថាតើមាននណាខ្លះ ដែលត្រូវបានរូបថតខ្មោចនេះតាមលងព្យាបាទខ្លះនោះ កុំភ្លេចទៅទស្សនាខ្សែភាពយន្ត «រូបថតខ្មោច» នៅរោងភាពយន្តទាំងអស់គ្នា៕

ទស្សនា Trailer នៅទីនេះ

ដើម្បីទទួលបានព័ត៌មានលំអិតពីភាពយន្តនេះ និងព័ត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh ឬតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និងរបស់ពីភាពយន្តជារៀងរាល់សប្តាហ៍។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]